កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ មេដាយ៣ពីប្រណាំងរទេះ ដោយកីឡាករ ហៀ ហុក និង វ៉ាន់ វ៉ុន បានប្រាក់, ឈុន ពន់ បានសំរឹទ្ធ
05, Jun 2023 , 2:52 pm        
រូបភាព
គិតត្រឹមរសៀលថ្ងៃចន្ទ ទី៥ ខែមិថុនា នេះ កីឡាប៉ារ៉ាអត្តពលកម្មកម្ពុជា ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ១ បន្ថែមទៀតពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

 
លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ T53 កម្ពុជាទទួលបានមេដាយប្រាក់ និងសំរឹទ្ធ។ ម្ចាស់មេដាយប្រាក់បានលើកីឡាករ ហៀ ហុក ដោយប្រើថិរវេលា ០០:១៥.២០០ ខណៈកីឡាករ ឈុន ពន់ បានមេដាយសំរឹទ្ធជាមួយនឹងថិរវេលា ០០:១៥.៦០០។ ម្ចាស់មេដាយមាសគឺកីឡាករថៃ Pongsakorn Paeyo ដែលបញ្ចប់ទីក្នុងថិរវេលា ០០:១៤.៨០០។ 
 
 
សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ T54 ឯណោះវិញ កីឡាករ វ៉ាន់ វ៉ុន បានមេដាយប្រាក់ក្នុងថិរវេលា ៩៩:១៤.២៩០។ មេដាយមាសបានលើកីឡាករថៃ Athiwat Paeng-Nuea (០០:១៣.៩៨០) និងមេដាយសំរឹទ្ធបានលើកីឡាករឥណ្ឌូណេស៊ី Jaenal Aripin (០០:១៤.៣៨០)។
 
 
គិតត្រឹមរសៀលថ្ងៃទី៥ ខែមិថុនា នេះ ប៉ារ៉ាអត្តពលិកម្មកម្ពុជា បានឈ្នះមេដាយមាស ១ ប្រាក់២ និងសំរឹទ្ធ៣។ ម្ចាស់មេដាយមាស១ គឺកីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ T64, មេដាយប្រាក់២ មានកីឡាករ ហៀ ហុក លើវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ T53, កីឡាករប្រណាំងរទះ វ៉ាន់ វ៉ុន លើវិញ្ញាសាចម្ងាយ១០០ម៉ែត្រ T54។
 
 
មេដាយសំរឹទ្ធចំនួន៣ សម្រេចបានដោយ កីឡាករ ឈុន ពន់ ១០០ម៉ែត្រ T53, កីឡាករ នន់ ធារ៉ា លើរត់ចម្ងាយវិញ្ញាសា ១៥០០ម៉ែត្រ T11 និងកីឡាការិនី ឈឿង ស្រីម៉ាច លើវិញ្ញាសាចោលដុំដែក F63-64៕
 

© រក្សាសិទ្ធិដោយ thmeythmey.com