កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុម​ប៉ារ៉ា​អេឡិចត្រូនិកកម្ពុជាបានមេដាយសំរឹទ្ធក្រោយឈ្នះថៃ ២-០
05, Jun 2023 , 4:52 pm        
រូបភាព
ដោយ ហុង ស្រីណា, ជា យូគៀង និង ផាត ដាណេ

ក្រុមប៉ារ៉ាកីឡាអេឡិចត្រូនិកកម្ពុជា ទទួលជ័យជម្នះ ២-០ លើថៃ នាការប្រកួតដណ្តើមមេដាយសំរឹទ្ធនៅក្នុងព្រឹត្តកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី៥ ខែមិថុនា នេះនៅសណ្ឋាគារណាហ្គាវើល២។ កីឡាអេឡិចត្រូនិកជនពិការ ឬ Para E-Sports ជាប្រភេទកីឡាបង្ហាញ តែមានការប្រកួតប្រជែងខ្ពស់ បើទោះជាជ័យលាភីមេដាយមិនត្រូវបានកត់បញ្ចូលជាផ្លូវការក្នុងអាស៊ានប៉ារ៉ាហ្គេមក៏ដោយ។

 
 
ការប្រកួតប្រជែងលើវិញ្ញាសា Mobile Legend នៅវគ្គជម្រុះវិលជុំ ក្រុមកម្ពុជា មានកីឡាករ វិចិត្រ សុខជា, ជឹម ចន, រឿន ចាន្នី, ជុក ភារៈ និង អ៊ុក វិរៈសត្យា បានប្រកួតចាញ់ក្រុមម៉ាឡេស៊ី ២-០ និងចាញ់ហ្វីលីពីន ២-០ តែឈ្នះថៃ ២-០។
 
ក្រោយជម្រុះ កម្ពុជា ជាប់លេខ៣ ហើយបន្តទៅជួបម៉ាឡេស៊ី សារជាថ្មីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាលទ្ធផល ម៉ាឡេស៊ី បន្តយកឈ្នះ ២-០ ខណៈក្រុមហ្វីលីពីន យកឈ្នះថៃ ក្នុងលទ្ធផលដូចគ្នា។
 
ម៉ាឡេស៊ី និងហ្វីលីពីន បន្តឡើងទៅប្រជែងយកមេដាយមាស ខណៈកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ ជាមួយនឹងលទ្ធផល ២-០ ម្តងទៀតលើក្រុមប៉ារ៉ាហ្គេមថៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com