កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទោះមិនបានមេដាយប្រាក់ដូចការរំពឹង ក៏គ្រូជម្រើសជាតិកម្ពុជាមានមោទកភាពចំពោះកូនក្រុម E-sport
05, Jun 2023 , 6:59 pm        
រូបភាព
លោក ភោគ សំបូរ គ្រូបង្វឹកកីឡាអេឡិចត្រូនិច ក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានមោទកភាពចំពោះកូនក្រុម ដែលបានខំប្រឹងអស់ពីលទ្ធភាព។ 
ទោះមិនបានមេដាយប្រាក់ដូចការរំពឹងក្តី ក៏គ្រូបង្វឹកកីឡាអេឡិចត្រូនិករូបនេះ រីករាយយ៉ាងខ្លាំង ចំពោះកូនក្រុមដែលអាចដណ្តើមបានមេដាយសំរិទ្ធ  ដែលកម្ពុជាបង្កើតប្រវត្តិសាស្រ្តដាក់បញ្ចូលកីឡាអេឡិចត្រូនិច ក្នុងព្រឹត្តិការណ៍នេះ។ ទន្ទឹមនោះ លោកក៏លើកទឹកចិត្តកីឡាករខំហ្វឹកហាត់សមត្ថភាពបន្ថែម ដើម្បីឱ្យប៉ារ៉ាអេឡិចត្រូនិចនៅកម្ពុជា កាន់តែមានសក្តានុពលខ្លាំងឡើង។

 
  សូមទស្សនាវីដេអូខាងក្រោម៖

Tag:
 E-sport
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com