ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ ៥​ប្រភេទ​នេះ​អាច​បំបាត់​ការឈឺ​ក្បាល​បាន​
06, Jun 2023 , 10:59 pm        
រូបភាព


ទឹកដោះគោ
ហេតុផល​ដ៏​ធំ​បំផុត​ដែល​នាំ​ឱ្យ​ឈឺក្បាល​នោះ​គឺ​ការ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការ​ផ្អាក​ញ៉ាំ​គ្រឿង​ស្រវឹង និង​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន និង​មិន​ឱ្យ​ឈឺក្បាល បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹកដោះគោ​ក៏​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន ព្រមទាំង​ពោរពេញ​ទៅ​ដោយ​ជាតិ​រ៉ែ​ជា​ច្រើន​ទៀត​ដូច​ជា កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​របប​អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​។ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​តិច​មាន​ជាប់​ទាក់ទង​នឹង​ការ​ឧស្សាហ៍​កើត​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​ច្រើន​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​ឱ្យ​បាន​បី​ដង​រាល់ថ្ងៃ​ដើម្បី​អាច​ពង្រឹង​ដល់​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម និង​ការ​ធាត់​ជ្រុល​បាន​។
 
ត្រី​សាល​ម៉ុង
ដើម្បី​កាត់​បន្ថយ​អាកា​រៈ​ឈឺក្បាល អាហារ​សម្បូរ​វីតាមីន​B ដូច​ជា វីតាមីន​B6, B12 និង Folic Acid គឺ​មាន​សារៈសំខាន់​ណាស់ ព្រមទាំង​អាច​ដោះស្រាយ​បញ្ហា​ឈឺក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​បានជា​ត្រី​សាល​ម៉ុង​ត្រូវ​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ដើម្បី​បំបាត់​ការ​ឈឺក្បាល​។ ត្រី​សាល​ម៉ុង​តែ​មួយ​មុខ​មាន​វីតាមីន​B12 ច្រើន​រហូត​ដល់ ២៥០% នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​។
 
ដំឡូងបារាំង
ដំឡូងបារាំង​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ប្រភេទ Cantaloupes រហូត​ដល់ ៣៥​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​។ តែ​វា​ក៏​មាន​វីតាមីន​A, C និង B6 ផង​ដែរ ដែល​សុទ្ធសឹងតែ​អាច​ដោះស្រាយ​ការ​ឈឺក្បាល​បាន​។
 
ទឹក
នេះ​មិនមែន​ជា​អាហារ​ទេ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការ​ឈឺក្បាល​។
 
ផ្លែ​ឈើ​រី
ផ្លែ​ឈើ​រី​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​បំ​លែង​សារធាតុ Nitric Oxide ក្នុង​ឈាម ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​ឈឺក្បាល​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com