ជាតិ
ក្រសួងប្រៃសណីយ៍ និងអប់រំ នឹងរៀបចំការប្រកួត «បញ្ញវន្តឌីជីថល»
08, Jun 2023 , 7:59 am        
រូបភាព
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ «បញ្ញវន្តឌីជីថល» ជាកម្មវិធីអប់រំកម្សាន្ត ដែលផលិតដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្ស នៅថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជា។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែមិថុនា។



ការប្រកួតកម្មវិធីនេះ ផ្ដល់ឱកាសមានការប្រជែងចំណេះដឹង ក៏ដូចជាបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល។
 
ចំពោះអ្នកជាប់ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់១៥លានរៀល , ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា នៅខាងក្រៅប្រទេសទៀតផង។
 
ដោយឡែកសម្រាប់ជ័យលាភីលេខ៤ ដល់លេខ២០ នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។ ម្យ៉ាងទៀត កម្មវិធីខាងលើនឹងរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល  ខេត្តតាកែវ  ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម៕
 

Tag:
 វិស័យអប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com