ជាតិ
អ្នកជំនាញ ត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទ មុនកិច្ចប្រជុំបច្ចេកទេសលើកទី៣៧
08, Jun 2023 , 6:59 pm        
រូបភាព
ដោយ៖ ទូ​ច សូរិយា

ភ្នំពេញ៖ ក្រុមអ្នកជំនាញការអន្ដរជាតិ ៦ នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានពិនិត្យការងារនៅប្រាសាទគោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូរ នាថ្ងៃទី ០៧ ខែ មិថុនា។

 
អ្នកជំនាញការអាដហុក អាយ ស៊ី ស៊ី-អង្គរ (ICC-Angkor) ត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរមុនកិច្ចប្រជុំផ្លូវការ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងពិនិត្យការងារដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយ ស៊ី ស៊ី-អង្គរ។
 
ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញការមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើលការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។ 
 
គួរបញ្ជាក់ថា ការចុះតាមការដ្ឋានជួសជុលប្រាសាទ មានរយៈពេលប្រហែល ​​០៧ ថ្ងៃ។ ក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ​របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការ​អន្ដរជាតិ​អាយស៊ីស៊ី-អង្គរ នឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣៕ 
 

Tag:
 អាជ្ញាធរជាតិអប្សរា
  ការដ្ឋានជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com