ជាតិ
សង្គមជាតិ
សេវាដឹកជញ្ជូនសាធារណៈនៅភ្នំពេញ ត្រូវបានដំណើរការឡើងវិញ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍
08, Jun 2023 , 5:28 pm        
រូបភាព
សេវាដឹកជញ្ជូនសាធារណៈនៅភ្នំពេញ ត្រូវបានដំណើរការឡើងវិញ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ដោយ៖ ថ្មីៗ ជាតិ
សេវាដឹកជញ្ជូនសាធារណៈនៅភ្នំពេញ ត្រូវបានដំណើរការឡើងវិញ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ដោយ៖ ថ្មីៗ ជាតិ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus)​រាជធានីភ្នំពេញ ​សម្រេចដាក់ឱ្យប្រតិបត្តិការ នូវសេវាដឹកជញ្ចូនសាធារណៈរថយន្តក្រុងឡើងវិញ ចាប់ពីថ្ងៃទី៨មិថុនា តទៅ។​ ការដំណើការឡើងវិញនៃប្រតិបត្តិការនេះ គឺដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងបន្ថយផលប៉ះពាល់បរិស្ថាន ។​

 
បើតាមសេចក្តីជូនដំណឹងរបស់លោក កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សេវាដឹកជញ្ជូនសាធារណៈនេះ គឺមានចំនួន១៨ខ្សែ ជុំវិញរាជធានីភ្នំពេញ។​ ក្នុងនោះមាន ខ្សែទី១A៖ ចំណត់រងចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ-ស្ថានីយរថយន្តក្រុងវាលស្បូវ, ខ្សែទី១B៖ ស្ថានីយរថយន្តវាលស្បូវ-ស្ថានីយរថយន្តក្រុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ៍រ,  ខ្សែទី២៖ ស្ថានីយរថយន្តក្រុងរង្វង់មូលកូចកាណុង-ស្ថានីយរថយន្តក្រុងស្ពានព្រែកសំរោង។​
 
ខ្សែ៣៖ ស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩-ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២, ខ្សែ៤A៖ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ-ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២, ខ្សែទី៤B៖​ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ-ស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេស​ចំណតរងចាំរថយន្តក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ចិន។ 
 
សម្រាប់ខ្សែទី៥A នៃការដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានស្ថានីយនៅមហាវិថីឈ្នះឈ្នះ- ស្ថានីយរថយន្តក្រុងរង្វង់មូលកូចកាណុង, ខ្សែទី៥B៖ ស្ថានីយរថយន្តក្រុងបុរីប៊ូយុងសែនសុខ​-ចំណតរង់ចាំរថយន្តក្រុងផ្សារអ៊ីអន១(រត់វិលជុំ)។ ខ្សែទី៦៖ ចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ-ចំណតរង់ចាំរថយន្តក្រុងរង្វង់មូលកួចកាណុង, ខ្សែទី៧៖ ស្ថានីយរងយន្តក្រុងគីឡូម៉ែត្រលេខ៩-ស្ថានីយរថយន្តក្រុងវាលស្បូវ,​ខ្សែទី៨៖ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ-ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤(រត់វិលជុំ)។ ខ្សែទី៩៖ ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២-ស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេស ចំណតរង់ចាំរថយន្តក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ចិន។​
 
ខ្សែទី១០៖ មានស្ថានីយរថយន្តក្រុងនៅផ្លូវ២០០៤- ស្ថានីយរថយន្តក្រុងវាលស្បូវ។​ ខ្សែទី១១A៖ ស្ថានីយរថយន្តក្រុងពងទឹក-ស្ថានីយរងយន្តក្រុងពហុកីឡដ្ឋានជាតិអូរឡាំពិក(រត់វិលជុំ), ខ្សែទី១១B៖ ស្ថានីយរថយន្តក្រុងរង្វង់មូលកួរស្រូវ-ស្ថានីយរថយន្តក្រុងពហុកីឡដ្ឋានជាតិអូរឡាំពិក(រត់វិលជុំ)។ 
 
ខ្សែទី១២A៖ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ-មហាវិថីព្រះសីហនុ-ផ្លូវប៉ាស្ទ័រ-ផ្លូវត្រសក់ផ្អែម ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ(រត់វិលជុំ, ខ្សែទី១២B៖ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ-រង្វង់មូលផ្សារដើមថ្កូវ(រត់វិលជុំ) និងខ្សែទី១៣ គឺមានចំណត់រង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ-ស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេស​ចំណតរង់ចាំឡានក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ចិន(រត់វិលជុំ)៕ 
 

Tag:
 ឡានក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com