ជាតិ
សង្គមជាតិ
មន្រ្តី២រូបទៀត ឡើងឋានៈស្មើរដ្ឋមន្រ្តី
09, Jun 2023 , 11:41 am        
រូបភាព
លោកឧត្តមសេនីយ៍ឯក គឹម រស្មី និយាយក្នុងពិធីមួយកាលពីឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)។
លោកឧត្តមសេនីយ៍ឯក គឹម រស្មី និយាយក្នុងពិធីមួយកាលពីឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)។
ក្នុងថ្ងៃតែមួយ គឺថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ២ដាច់ដោយពី ស្តីពីការដំឡើងឋានៈដល់មន្រ្តីយោធានៃក្រសួងការពារជាតិ និងមន្រ្តីនៅក្រុមប្រឹក្សាធម្មនុញ្ញ។



មន្រ្តីយោធា ដែលទទួលបានការតែងតាំង និងការដំឡើងឋានៈ គឺលោកឧត្តមសេនីយ៍ឯក គឹម រស្មី។ ផ្អែកតាមព្រះរាជក្រឹត្យ លោក ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយមានឋានៈស្មើរដ្ឋមន្រ្តី។ 
 
រីឯ មន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មាន៣រូប ដែលទទួលបានការដំឡែងឋានៈ គឺលោក តាំង រតនា ជាអគ្គលេខាធិការ ឡើងឋានៈស្មើរដ្ឋមន្រ្តី ហើយលោក ព្រហ្ម វិចិត្រអក្ខរា និងលោក ច័ន្ទ សុវណ្ណារ៉េត ជាអគ្គលេខាធិការរងទាំង២ ឡើងឋានៈស្មើរដ្ឋលេខាសធិការដូចគ្នា។

លោក តាំង រតនា និងលោក ព្រហ្មវិចិត្រអក្ខរា ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)។

ព្រះករុណា ចេញព្រះរាជក្រឹត្យដំឡើងឋានៈដល់មន្រ្តីទាំង៣រូបនៅក្រុមប្រឹក្សាធម្មនុញ្ញ តាមសំណើរបស់លោក អ៊ឹម ឈុនលឹម ជាប្រធាននៃស្ថាប័នកំពូលមួយនេះ ហើយទ្រង់ចេញព្រះរាជក្រឹត្យតែងតាំង និងដំឡើងឋានៈដល់លោកឧត្តមសេនីយ៍ឯក គឹម រស្មី តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី៕ 
 

Tag:
 ដំឡើងឋានៈ
© រក្សាសិទ្ធិដោយ thmeythmey.com