ជាតិ
អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បើកសម្ពោធសាខាថ្មី នៅរាជធានីភ្នំពេញ
09, Jun 2023 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាខាទី៦ របស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការ​បើកសម្ពោធសាខាថ្មីនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវ សមិទ្ធិផលដ៏ធំធេងសម្រាប់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលបានផ្តល់ការអប់រំបែបកម្មវិធីអន្តរជាតិនិង២ភាសា ដល់សិស្សានុសិស្សជិតមួយទសវត្ស។

លោកស្រី សឿង រដ្ឋចាវី បានកាត់ខ្សែបូរបើកសម្ពោធសាខាដ៏ថ្មីសន្លាងនេះ និងចាប់ទទួលសិស្សានុសិស្សថ្មី ឱ្យចូលរៀនក្នុងកម្មវិធីអន្តរជាតិ និង២ភាសា ចាប់ពីមត្តេយ្យកម្រិតខ្ពស់ (Year1) រហូតដល់ថ្នាក់ទី២ (Year3)។ លោកស្រីបានមានប្រសាសន៍ក្នុងពិធីសម្ពោធថា៖ កិច្ចខិតខំប្រឹងប្រែងរបស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ក្នុងការផ្តល់ជូននូវការអប់រំជាតិនិងអន្តរជាតិប្រកបដោយ គុណភាពខ្ពស់បំផុត មានសារៈសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងការរីកចម្រើនលូតលាស់របស់កុមារដែលមានទេពកោសល្យ និងភាពឆ្លាតវៃ។



សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានក្លាយជាសមាជិករបស់មូលិធិសាលារៀនសកល GSF ដែលមានវត្តមាននៅលើ១០ប្រទេស ៣៥សាលា ផ្តល់នូវការអប់រំដល់សិស្សានុសិស្សជាង៣១,៥០០នាក់។ សាខាថ្មីនេះនឹងបន្តគន្លងនៃការផ្តល់នូវការអប់រំបែបសតវត្សទី២១ របស់មូលិធិ GSF តាមរយៈការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនៃបរិយាកាសអប់រំបែបឌីជីថល។ សាខាទី៦នេះ ចាត់ទុកជាសាខាសាលារៀនគំរូរបស់មូលិធិGSFនៅកម្ពុជា។ តាមរយៈការនាំមកជូននូវ កម្មវីធីសិក្សាអន្តរជាតិសម្រាប់កម្រិតបឋមសិក្សាប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្ស ក្នុងការពង្រឹងចំណេះដឹង ក្នុងកម្មវិធីសិក្សា និងថ្នាក់បំប៉នបន្ថែម រួមមានសកម្មភាព សិល្បៈ កីឡា តូរ្យតន្ត្រី និងភាសា។
 
លោក Atul Temurnikar ប្រធាន និងសហស្ថាបនិករបស់មូលិធិ GSF បានលើកឡើងថា៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបោះជំហានទៅមុខដ៏ធំក្នុងទិសដៅដ៏ត្រឹមត្រូវ។ លោក Atul Temurnikar  បានបន្តទៀតថា សាខាទី៦នេះ បានក្លាយជាសាខាបន្ថែមមួយទៀតរបស់មូលិធិ GSF។ កាលពី៩ឆ្នាំមុន សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបង្ហាញឱ្យឃើញនូវការតាំង ចិត្តយ៉ាងជ្រៀលជ្រៅមួយក្នុងបុព្វហេតុផ្តល់ការអប់រំប្រកបដោយគុណភាព ដ៏ខ្ពស់បំផុតដល់សិស្សានុសិស្សជំនាន់ក្រោយ។ សាខា​ថ្មីនេះ​នឹង​បន្តគន្លងនៃការអប់រំនេះ។ គោលដៅរបស់សាលា គឺផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពល្អឥតខ្ចោះ ដើម្បីឱ្យសិស្សានុសិស្សត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការសិក្សាជុំវិញពិភពលោក។
 


សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខាទី៦ បើកទទួលសិស្សានុសិស្សឱ្យចូលរៀនចាប់ពីមត្តេយ្យកម្រិតខ្ពស់ (Year1) រហូតដល់ថ្នាក់ទី២ (Year3) ក្នុងកម្មវិធីសិក្សា IPC និងកម្មវិធីសិក្សា២ភាសា។ សាខាទី៦នេះផ្តល់ជូននូវបរិក្ខារទំនើបៗរួមទាំង ថ្នាក់រៀនទំនើបនិងធំទូលាយ សាលពិសោធន៍ បណ្ណាល័យ និងបរិក្ខារកីឡាជាច្រើនទៀត។
 
លោកស្រី Louisa Condorelli នាយិកាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានថ្លែងថា "យើងផ្តោតសំខាន់លើការ ផ្តល់ជូនដល់សិស្សានុសិស្សគ្រប់រូបនូវមូលដ្ឋានគ្រឹះអប់រំដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងនូវឧត្តមភាពអប់រំនាពេលបច្ចុប្បន្ន ក្នុងគោលបំណងឱ្យពួកគាត់ក្លាយជាពលរដ្ឋសកលនាពេលអនាគត"។ លោកស្រី Louisa បានបន្តទៀតថា លោកស្រីជឿជាក់ថាគ្រូបង្រៀនប្រកបដោយបទពិសោធន៍ខ្ពស់បស់យើងផ្តល់ជូនសិស្សានុសិស្សគ្រប់រូបនូវការអប់រំដ៏ល្អបំផុតដែលអាចឱ្យពួកគាត់សម្រេចនូវគោលដៅ និងរកឱ្យឃើញសក្តានុពលរបស់ខ្លួន។
 


អំពី មូលិធិសាលារៀនសកល GSF 
មូលិធិសាលារៀនសកល GSF ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅប្រទេសសិង្ហបុរី ដែលវិនិយោគលើវឌ្ឍនៈភាពនៃការអប់រំ មានបណ្តាញសាលារៀនចំនួន៣៥ នៅតាមបណ្តាប្រទេសចំនួន១១ រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី កម្ពុជា សហភាពអារ៉ាប់រួម និងម៉ាឡេស៊ី។ ក្នុងនោះក៏មានសិស្សានុសិស្សចំនួន ៣២,០០០ នាក់ មកពី ៧០ជាតិសាសន៍ ជាមួយនិងការទទួលបានពានរង្វាន់ឧត្តមភាពអប់រំអន្តរជាតិជាង ៤៥០ ពីស្ថាប័ន ត្រួតពិនិត្យគុណភាពជាតិ។ បន្ថែមពីកម្មវិធីសិក្សា IB និង Cambridge IGCSE សាលារៀនដែលជាសមាជិករបស់ GSF ក៏ផ្តល់ជូននូវកម្មវិធីសិក្សាអាមេរិកាំ IPC កម្មវិធីសិក្សាពីរភាសា កម្មវិធី CBSE និងកម្មវិធី ICSE ។
 
អំពី សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ គឺជាគ្រឹះស្ថានសិក្សាដែលរីកចម្រើនលូតលាស់លឿនបំផុតរបស់ GSF ។ សាលាបានដំណើរការសាខាចំនួន ៥ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤ ដោយមានសាខាចំនួន២ បន្ថែម ទៀតនឹងត្រូវបានបង្កើតនៅក្នុងគ្រួសារ HARRODS នៅក្នុងឆ្នាំនេះ។ សិស្សានុសិស្សរបស់ HARRODS ទទួល បានការអប់រំច្រើនមុខវិជ្ជា ជាមួយកម្មវិធីថ្នាក់ឧត្តមសិក្សាដែលបានកំណត់យ៉ាងច្បាស់លាស់ ដែលរួមមាន កម្រិតសិក្សា Cambridge Advanced 'A-Level' និងកម្មវិធីអប់រំមធ្យមសិក្សាថ្នាក់ជាតិ។ នេះជាការផ្តល់ឱ្យសិស្សានុសិស្សនូវវិថីឆ្ពោះទៅកាន់ការអប់រំនៅសកលវិទ្យាល័យដ៏ល្អ។ កម្មវិធី C.A.R.E ដ៏ល្បីល្បាញរបស់ Harrods ទទួលបានការកោតសរសើរចំពោះការបំផុសគំនិតរបស់ខ្លួនពីការអនុវត្តល្អបំផុតក្នុងការអភិវឌ្ឍសម្រាប់សិស្សនៅជុំវិញពិភពលោក។ កម្មវិធីសិក្សាទាំងនេះអនុញ្ញាតឱ្យគ្រូបង្រៀន និងគណៈគ្រប់គ្រងផ្តល់ការគាំទ្រផ្នែកសិក្សា និងការគាំទ្រផ្នែកផ្លូវអារម្មណ៍ដល់សិស្ស ដែលជួយរៀបចំការសិក្សារបស់ពួកគាត់ឱ្យទទួលបានលទ្ធផលសិក្សាដ៏គាប់ប្រសើរ។
 
( អត្ថបទពាណិជ្ជកម្ម ) 
 











 

© រក្សាសិទ្ធិដោយ thmeythmey.com