ជាតិ
តុក្កតាសត្វស្លាបទឹក និងត្រីកម្រធំៗ ជាស្នាដៃកុមារសហគមន៍កំពង់ភ្លក់ នឹងត្រូវដង្ហែនៅសៀមរាប
11, Jun 2023 , 8:59 pm        
រូបភាព
តុក្កតាសត្វស្លាបទឹក និងត្រីកម្រធំៗ ជាស្នាដៃកុមារសហគមន៍កំពង់ភ្លក់ ខេត្តសៀមរាប។
តុក្កតាសត្វស្លាបទឹក និងត្រីកម្រធំៗ ជាស្នាដៃកុមារសហគមន៍កំពង់ភ្លក់ ខេត្តសៀមរាប។
សៀមរាប៖ កុមារតូចធំ រួមនិងក្មេងជំទង់ៗ ក្នុងសហគមន៍កំពង់ភ្លុក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាំគ្នាដង្ហែរូបតុក្កតាធំៗ ដែលមានរូបសត្វស្លាបទឹក និងត្រី ជាច្រើនប្រភេទ ជាង១០០តុក្កតា។ តុក្កតាទាំងនោះត្រូវបានពួកគេធ្វើឡើងដោយខ្លួនឯង បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលពីគ្រូបង្វឹក។

 
តុក្កតាទាំងនោះទៀតសោត ត្រូវបានធ្វើឡើងពីក្រដាសពាសជាស្បែក និងវល្លិរពាក់ ធ្វើជាឆ្អឹង។ នេះជាការដង្ហែសាកល្បងរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន «បុណ្យឆ្លងសាលាឆទាន ឆ្លងស្ពានមាត់ទន្លេ»។​ ពិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៣ នៅសហគមន៍កំពង់ភ្លុក ដើម្បីអបអរ ទិវាបរិស្ថានពិភពលោក។ 
 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម​ ជាមួយកុមារនៅសហគមន៍កំពង់ភ្លុក ៖ 
 

Tag:
 តុក្កតា
  កំពង់ភ្លុក
  ទេសចរណ៍បរិស្ថាន «បុណ្យឆ្លងសាលាឆទាន ឆ្លងស្ពានមាត់ទន្លេ»
© រក្សាសិទ្ធិដោយ thmeythmey.com