ជាតិ
សេដ្ឋកិច្ច
ក្រោយបរាជ័យពីរបររកស៊ី អ្នកស្រី សៀង ម៉េង ចាប់ផ្ដើមជីវិតជាស្រ្តីរត់រ៉ឺម៉កកង់បី
11, Jun 2023 , 9:39 pm        
រូបភាព
អ្នកស្រី សៀង ម៉េង អ្នករត់កង់បីស្រ្តីនៅខេត្តសៀមរាប
អ្នកស្រី សៀង ម៉េង អ្នករត់កង់បីស្រ្តីនៅខេត្តសៀមរាប
សៀមរាប៖ របររកស៊ីមិនទៅមុខ លក់យូរៗបាត់ទាំងដើមបាត់ទាំងចុងអស់។ អ្នកស្រី សៀង ម៉េង សម្រេចបោះបង់របរជាអ្នកលក់ខោអាវស្បែក ក្នុងផ្សារមួយកន្លែងក្នុងទីក្រុងសៀមរាប ​ដែលខំប្រឹងប្រែង​ច្រើនឆ្នាំកន្លងមក។ ចំណេះដឹងក៏ស្ដួចស្ដើង មិនដឹងទៅរកការងារអ្វីធ្វើដូចគេនោះ បានបង្ខំឱ្យស្រ្តីវ័យ៣៦ឆ្នាំ​រូបនេះ សាកល្បងអាជីពជាអ្នករត់រ៉ឺម៉កកង់បី។

 
ដោយមានការតាំង​ចិត្ត និងមានការគាំទ្រពីគ្រួសារ ពិសេស​ភ្ញៀវទេសចរបរទេស សុទ្ធសឹងជាកម្លាំងជំរុញទឹកចិត្តអ្នកស្រី សៀង ម៉េង ឱ្យបន្តអាជីពនេះ​មកដល់​សព្វថ្ងៃ។ សព្វថ្ងៃ ស្រ្តីមានដើមកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម រូបនេះ រីករាយជាមួយនឹងអាជីព​បើក​រ៉ឺម៉កកង់បី និងមិនចង់ប្ដូររបរផ្សេងឡើយ។ អ្នកស្រី សៀង ម៉េង ប្រាប់ថា ការងារអ្វីក៏ស្រ្តីអាចធ្វើបាន​ដែរ សំខាន់គឺក្ដីស្រឡាញ់ និងតាំងចិត្តធ្វើវាឱ្យបានល្អបំផុត។
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី សៀង ម៉េង ដូចតទៅ៖  

 
 
 
អ្នកស្រី សៀង ម៉េង ពេលបើករ៉ឺម៉កកង់បីកន្លងមក។ រូបភាពផ្តល់ដោយអ្នកស្រី សៀង ម៉េង


អ្នកស្រី សៀង ម៉េង ពេលបើករ៉ឺម៉កកង់បីដឹកភ្ញៀវកន្លងមក។ រូបភាពផ្តល់ដោយអ្នកស្រី សៀង ម៉េង

Tag:
 ស្រ្តីអ្នករត់រ៉ឺម៉កកង់បី
© រក្សាសិទ្ធិដោយ thmeythmey.com