កីឡាអន្តរជាតិ
អន្តរជាតិ
Rodri ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៅ UCL ​​ក្រោយជួយ Man City ឈ្នះពាន
12, Jun 2023 , 2:59 pm        
រូបភាព
ខ្សែបម្រើ Rodri ដែលស៊ុតមួយគ្រាប់ជួយ ​Manchester City លើកពាន UEFA Championsl League ជាប់ជាកីឡាករល្អប្រចាំរដូវកាលក្នុងក្របខណ្ឌអឺរ៉ុបរដូវកាលនេះ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ខណៈកីឡាករ Man City ៦រូបផ្សេងទៀតជាប់ឈ្មោះជាក្រុមកីឡាករល្អប្រចាំឆ្នាំ​។



Rodri ស៊ុតបាល់ជ័យជម្នះសម្រាប់មេឃខៀវនៅនាទី៦៨ លើក្រុម Inter Milan ជួយឱ្យក្រុមជើងខ្លាំងមកពីអង់គ្លេសគ្រងជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅទឹកដីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នាកីឡដ្ឋាន Ataturk Olympic។ Man City ក្លាយជាក្រុមទីពីរប្រចាំអង់គ្លេសឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។
 
ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំ នៅថ្ងៃទី១០ ខែមិថុនា រូបគេត្រូវបានជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំ ដោយទទួលបានការជ្រើសរើសពីសំណាក់ការកត់ត្រាស្ថិតិការប្រកួតរបស់ UEFA ផ្ទាល់។
 
ក្រៅពីជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំរបស់ ​UEFA ខ្សែបម្រើសញ្ជាតិអេស្ប៉ាញក៏ចូលរួមជាមួយមិត្តរួមក្រុមរបស់គេចំនួន ៦ រូបផ្សេងទៀតដែលមាន Erling Haaland, Kevin De Bruyne, John Stone, Ruben Dias, Bernardo Silva និង Kyle Walker ជាជម្រើសកីឡាករ១១រូបល្អបំផុតប្រចាំឆ្នាំ។ Haaland ដែលជាមិត្តរួមក្រុមរបស់ Rodri ក៏ឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍អឺរ៉ុបនេះផងដែរ។
 
ចំណោមកីឡាករ១១នាក់ល្អបំផុត មានកីឡាករ Federico Dimarco របស់ក្រុម Inter Milan និង Alessandro Bastoni ជាប់ឈ្មោះជាមួយនឹងកីឡាករមកពីក្លិប Real Madrid កីឡាករចាំទី Thibaut Courtois និង Vinicius Junior ក្នុងនាមជាក្រុមកីឡាករល្អប្រចាំព្រឹត្តិការណ៍​ UEFA៕
 
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com