ជាតិ
អត្ថបទពាណិជ្ជកម្ម
ទ្រូម៉ាន់នីកម្ពុជា និង Cambodian Superstar លោក វណ្ណដា សហការគ្នាដើម្បីលើកស្ទួយយុវជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ប្រកបដោយភាពឆ្លាតវៃ
13, Jun 2023 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យបានល្អអំពីសារៈសំខាន់ក្នុងការគ្រប់គ្រងវាផងដែរទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ។
 
ហេតុដូចនេះបានជា ទ្រូម៉ាន់នី កម្ពុជាដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបានសហការជាមួយ Cambodian superstar វណ្ណដាបាននាំយកនូវយុទ្ធនាការទីផ្សារថ្មីក្នុងគោលបំណងជួយដល់យុវជន ជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវនិងមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
 
 
ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុន ទ្រូម៉ាននីកម្ពុជា ក្នុងឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើការផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួល រហ័ស និងសុវត្ថិភាព ដល់អតិថិជនគ្រប់រូប។ 
 
 
ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នី កម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏អស្ចារ្យដល់អតិថិជនចាស់ និងថ្មី គឺទទួលបានការសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល  ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែនឹងទទួល បានការសន្សំ 40,000 រៀល។
 
ការផ្តល់ជូននេះគឺភ្ជាប់ជាមួយនឹងកាតនិមិ្មត TrueMoney Mastercard ដែលអ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មតដោយមិនគិតថ្លៃសេវា មិនមានថ្លៃសេវាប្រចាំខែ មិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់ល្អបំផុត។ 
 
 
លោក វណ្ណដា ទូតសុឆន្ទៈរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីកម្ពុជា បាននិយាយថា៖ «ខ្ញុំជ្រើសរើសធ្វើការជាមួយទ្រូម៉ាន់នីកម្ពុជាដោយសារ ខ្ញុំឃើញថាក្រុមហ៊ុនមានចក្ខុវិស័យ និងការបេ្ដជ្ញាចិត្តយ៉ាងខ្លាំងក្នុងការលើកស្ទួយដល់យុវជនកម្ពុជាក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់។ ខ្ញុំក៏គិតថាវាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការចូលរួមចែករំលែកចំណូលចិត្តរបស់ខ្ញុំចំពោះតន្ត្រី និងសារៈសំខាន់នៃការសន្សំរបស់ខ្ញុំជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យជ្រើសរើស TrueMoney Wallet និងប្រើប្រាស់កាតនិម្មិត TrueMoney Mastercard ។ វាជាកាបូបឆ្លាតវៃ និងទាន់សម័យបំផុតសម្រាប់យុវវ័យដូចពួកយើង ហើយយើងអាចទទួលបានការសន្សំរាល់ពេលចំណាយប្រចាំថ្ងៃរបស់យើង»។
 
 
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុន ទ្រូម៉ានីកម្ពុជា បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានកូន ហើយខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានទំនួលខុសត្រូវ លើការចំណាយរបស់ពួកគេ។ ហើយយើងក្នុងនាម ជាឪពុកម្តាយយើងត្រូវតែអប់រំកូនរបស់យើងអំពីសារៈសំខាន់នៃការសន្សំសំចៃនិងវិធីល្អបំផុតក្នុងការចំណាយប្រចាំថ្ងៃ។ ជាមួយនឹង TrueMoney Wallet និងកាតនិមិ្មត TrueMoney Mastercard អ្នកប្រើប្រាស់របស់យើង អាចសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ បើប្រៀបធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យើងបានសហការជាដៃគូជាច្រើនរួមមាន Mastercard, 7-Eleven, FoodPanda, Grab និង ដៃគូជាច្រើនទៀតដើម្បីផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុតដល់អតិថិជន របស់យើងដែលគាត់អាចសន្សំ សំចៃក្នុងការចំណាយប្រចាំថ្ងៃរបស់គាត់។ ខ្ញុំជឿជាក់ថា វណ្ណដា ជំរុញនិងលើកទឹកចិត្តអ្នកគាំទ្រឱ្យប្រើប្រាស់ TrueMoney Wallet ក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគាត់»។
 
លើសពីនេះទៀត ទ្រូម៉ាន់នីកម្ពុជា និងផលិតកម្មបារមីបានរៀបចំការប្រគំតន្រ្ដី និងបទពិសោធន៍ឌីជីថលហៅថា «TrueFest» ដែលមានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និង តារាចម្រៀងល្បីៗ មកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix នាថ្ងៃទី១០ មិថុនា ២០២៣ នៅអុីអនម៉លសែនសុខដែលមានអ្នកចូលរួមរហូតដល់ ២,០០០នាក់ ។ 
 
លើសពីនេះទៀត ទ្រូម៉ាន់នីកម្ពុជាបានបង្ហាញលក្ខណៈពិសេសរួមមាន VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយនិងផ្តល់រង្វាន់នៅពេល អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។
 
ការប្រគំតន្ត្រីបានរៃអង្គាសថវិកាចំនួន ៣៣,៦០០,០០០ រៀល  រួមជាមួយ ៦,៤០០,០០០ រៀល  ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគំតន្ត្រី។ ថវិកាទាំងអស់ បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa ។ ក្រុមហ៊ុន TrueMoney Cambodia, លោកវណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន ៤០,០០០,០០០ រៀល ដល់មូលនិធិ រក្សាកុមារ ។
 
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីកម្ពុជា បានមានប្រសាសន៍ថាបន្ថែមទៀតថា៖ «ដើម្បីធ្វើឱ្យខ្លួនយើងខុសប្លែកពីស្ថាប័នផ្សេងទៀត និងគ្រប់គ្រងការចំណាយរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ យើងបន្តកែលម្អ និងពង្រឹងលក្ខណៈសេវាកម្មរបស់យើង ឱ្យមានភាពសប្បាយរីករាយ និងរួមជាមួយបទពិសោធន៍ VannDa ជាមួយផលិតផលរបស់យើង ដើម្បីអប់រំយុវជនអំពីការរកចំណូល ចំណាយ សន្សំ និងផ្តល់ជូនសង្គមយើងវិញ»។ 
 
សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្មផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook
ប្រសិន​បើ​អ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូលទៅកាន់ទំព័រ Facebook របស់ TrueMoney ។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបានមុខងារថ្មីៗពី VannDa ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com