កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ៖ Messi នឹងជួយឱ្យលីគបាល់ទាត់អាម៉េរិក ​MLS ល្បីល្បាញ
13, Jun 2023 , 11:59 am        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធ Paris Saint Germain ជឿជាក់ថា Lionel Messi នឹងជួយឱ្យក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអាម៉េរិក Major League Soccer កាន់តែល្បី និងទាក់ទាញ នៅពេលរូបគេទៅចូលរួមក្រុម Inter Miami។



Messi វ័យ ៣៥ឆ្នាំ កាលពីថ្ងៃទី៧ ខែមិថុនា បានប្រកាសអំពីគម្រោងដែលរូបគេនឹងធ្វើដំណើរទៅកាន់ទឹកដីអាម៉េរិក បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្រុមជើងខ្លាំងប្រចាំបារាំង និងម្ចាស់ពាន Ligue 1 បានផុតកំណត់នៅចុងខែមិថុនានេះ។
  


Neymar បាននិយាយដូច្នេះថា៖«​ខ្ញុំបានដឹងរួចហើយ Messi គឺជាមិត្តល្អមួយរូបរបស់ខ្ញុំ វាពិតជាអំណោយដ៏ល្អបំផុតដែលបាល់ទាត់បានផ្តល់មកឱ្យខ្ញុំនូវឱកាសដែលបានជួបគេ លេងជាមួយគេ និងមិត្តភាពដ៏ស្រស់ស្អាត។ ខ្ញុំបានប្រាប់គេថា គេនឹងទទួលបានការរីករាយជាមួយនឹងទីក្រុង របៀបនៃការរស់នៅដ៏ស៊ីវីល័យ និងឱកាសរស់នៅទីនោះ ហើយលេងនៅក្នុង Miami។​ ខ្ញុំជឿថា Messi នឹងផ្លាស់ប្តូរលីគរបស់អាម៉េរិក ហើយលីគនឹងមានភាពល្បីល្បាញខ្លាំងឡើង។»។
 
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល និង ​Messi ជាអតីតមិត្តរួមក្រុមនៅក្រុម Barcelona ពួកគេទាំងពីរបានទៅទស្សនកិច្ចការប្រកួតកីឡាបាល់បោះក្របខណ្ឌ NBA នៅរដ្ឋ Florida កាលពីថ្ងៃទី១៦ ខែមិថុនា។ តារាបាល់ទាត់ទាំងពីរក៏បានទៅជួបកីឡាបាល់បោះដ៏ល្បី Jimmy Butler នៅក្នុងការប្រកួតនោះ។
 
អ្វីដែលគួរឱ្យចាប់អារម្មណ៍កីឡាករ Butler ដែលជាកីឡាករមានឈ្មោះជាប់ក្នុងបញ្ជីកីឡាករឆ្នើម NBA ៦សម័យ ក៏ធ្លាប់បាននិយាយថារូបគេពិតជាមានចំណាប់អារម្មណ៍ខ្លាំងអំពីការផ្លាស់មកកាន់ក្លិប Inter Miami ពីសំណាក់ខ្សែប្រយុទ្ធក្រុមអាហ្សង់ទីន និងជាម្ចាស់ពានរង្វាន់ World Cup 2022៕
 

Tag:
 Lionel Messi
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com