កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe នឹងចាកចេញពី PSG ក្រោយបញ្ចប់រដូវកាល ២០២៣-២៤
13, Jun 2023 , 3:49 pm        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ទៅកាន់ក្លិប Paris Saint Germain ថារូបគេនឹងចាកចេញពីក្រុមម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 របស់បារាំងបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់នៅចុងរដូវកាលក្រោយ។ នេះបើតាមការផ្សាយរបស់កាសែត L’Equipe ដ៏ល្បីរបស់បារាំងនាថ្ងៃទី១២ ខែមិថុនា។



ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងមិនបន្តកិច្ចសន្យាអ្វីបន្ថែមទៀតឡើយជាមួយនឹងក្រុម បើទោះបីជារូបគេមានជម្រើសបន្តកិច្ចសន្យា ១ឆ្នាំបន្តទៀតក្តី ហើយរូបគេក៏នឹងអាចត្រូវបានក្លិបលក់ចេញ ខណៈ PSG នឹងមិនឱ្យខ្សែប្រយុទញ្ធបារាំងចាកចេញដោយគ្មានតម្លៃខ្លួនឡើយ។
 
មកដល់ពេលនេះ Mbappe កំពុងតែស្ថិតក្នុងកាលៈទេសៈដូចកាលពីឆ្នាំមុននៅពេលដែលរូបគេត្រូវបានមានពាក្យចចាមអារ៉ាមថានឹងអាចផ្លាស់ទៅកាន់ក្លិប Real Madrid នៅទឹកដីប្រទេសអេស្ប៉ាញ ប៉ុន្តែចុងក្រោយរូបគេនៅតែបន្តកិច្ចសន្យាជាមួយនឹងក្រុម PSG។
 
កីឡាករវ័យ ២៤ឆ្នាំ​ ដែលរកបានគ្រាប់បាល់ចំនួន ៤១គ្រាប់ ពីការប្រកួតចំនួន ៤៣លើករាល់ការប្រកួតសម្រាប់PSG រដូវកាលនេះ នឹងអាចក្លាយជាកីឡាករគ្មានតម្លៃខ្លួនដើម្បីអាចផ្លាស់ចេញទៅកាន់ក្លិបដទៃផ្សេងទៀត ហើយក៏នឹងអាចចុះកិច្ចសន្យាបណ្តោះអាសន្នជាមួយនឹងក្លិបថ្មីនៅដើមរដូវកាល ២០២៤​-២៥៕
 

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com