កីឡាអន្តរជាតិ
អន្តរជាតិ
Bordeaux ខកខានវិលទៅ ​Ligue 1 ដោយសារអ្នកគាំទ្របង្កហិង្សា
13, Jun 2023 , 5:19 pm        
រូបភាព
ក្រុម Girondins de Bordeaux បាត់បង់ក្តីស្រម៉ៃវិលត្រលប់ទៅកាន់ក្របខណ្ឌ Ligue 1 បារាំង ក្រោយពេលដែលអ្នកគាំទ្ររបស់ពួកគេបានបង្កហិង្សាលើកីឡាករក្រុម Rodez។ ការប្រកួតដ៏សំខាប់របស់ Bordeaux ដើម្បីដណ្តើមកៅអីទៅលីគកំពូលបារាំង ត្រូវបានស្ថាប័ន Ligue de Football Professional (LFP) សម្រេចផ្តល់ជ័យជម្នះដល់ក្រុម Rodez តែម្តង។



នៅក្នុងការប្រកួតកាលពីថ្ងៃទី២ ខែមិថុនា ក្រុម Bordeaux ត្រូវការឈ្នះការប្រកួតទល់នឹង Rodez ដើម្បីប្រជែងពិន្ទុយកចំណាត់ថ្នាក់ទី២ នៅក្របខណ្ឌ Ligue 2 ជាមួយនឹងក្រុម Metz  ដើម្បីឈ្នះកៅអីឡើងទៅកាន់ក្របខណ្ឌ Ligue 1​ វិញ។  ប៉ុន្តែក្រុមម្ចាស់ពានរង្វាន់ Ligue 1 ៦សម័យខកខានឱកាសទៅវិញដោយសារអ្នកគ្រទ្រពួកគេបង្កហិង្សា។
 
ការប្រកួតនោះកីឡាករក្រុម Rodez បានអបអរគ្រាប់បាល់នៅពេលដែលស៊ុតគ្រាប់បាល់ចូលទីលើក្រុម Bordeaux អ្នកគាំទ្របានរត់ចូលទីលាន ហើយបានរត់សំដៅទៅកីឡាករ Lucas Buades ដែលស៊ុតចូលទី និងបានវាយកីឡាកររូបនោះ។ កីឡាករ Lucas Buades ត្រូវបានគេនាំចេញពីទីលានប្រកួត ខណៈដែលអាជ្ញាកណ្តាលការប្រកួតសម្រេចបញ្ឈប់ការប្រកួត។
បន្ទាប់ពីក្រុមបានវិលត្រលប់ចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ អាជ្ញាកណ្តាលការប្រកួតបានសម្រេចមិនអាចបន្តការប្រកួត ដោយបានលើកហេតុផលថាកីឡាករ Lucas Buades រងគ្រោះនិងការប៉ះទង្គិចខ្លាំង។
 
ស្ថាប័ន LFP ក្រោយភាពចលាចលនៃការប្រកួត ក៏បានសម្រេចចិត្តផ្តល់ជ័យជម្នះដល់ក្រុម Rodez ដែលធ្វើឱ្យក្រុម Bordeaux បញ្ចប់ចំណាត់លេង ៣ នៅលើតារាងក្របខណ្ឌ Ligue 2 ពីក្រោមក្រុម Le Havre និង Metz។ ក្រុមកំពូលទាំង ២ មកពី Ligue 2 នឹងត្រូវឡើងទៅកាន់ក្របខណ្ឌ Ligue 1។ Rodez ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧ ត្រូវធ្លាក់ទៅលីគកម្រិតទី៣រដូវកាលក្រោយ។
 
មិនតែប៉ុណ្ណោះ​សម្រាប់រដូវកាលក្រោយក្រុម Bordeaux ក៏នឹងត្រូវកាត់ ១ពិន្ទុ ថែមទៀត និងរងពិន័យដោយឱ្យបិទទីតាំងអង្គុយក្នុងកីឡដ្ឋានរបស់ក្រុមដែលមានឈ្មោះ Stade Matmut-Atlantique South stand ចំនួន ២ប្រកួត៕
 

Tag:
 Bordeaux
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com