ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សារៈសំខាន់នៃការជ្រើសរើសសាលារៀនដែលមានគុណភាពសម្រាប់កូន
13, Jun 2023 , 6:01 pm        
រូបភាព
ភ្នំពេញ៖  ការជ្រើសរើសសាលារៀនដែលមានគុណភាពសម្រាប់កូនៗ គឺជារឿងដ៏សំខាន់ណាស់ តែក៏ជារឿងលំបាកដែរ។ បើតាម លោក សុខ ឧត្តរា អ្នកជំនាញអប់រំកុមារតូច លក្ខណៈសម្បត្តិរបស់សាលាដែល​អាច​ផ្តល់ការអប់រំពេញ​លេញ​ដល់​កុមារ គឺសាលានោះមានកម្មវិធីអប់រំដែលផ្តោត​ការយកចិត្តទុកដាក់លើការអភិវឌ្ឍ​កុមារគ្រប់ជ្រុងជ្រោយ, ការជំរុញ​ដល់​ការគិតពិចារណា និងការសម្រេចចិត្តរបស់កុមារ, ការរៀបចំសកម្មភាពខាងក្រៅ និង​បំណិនចម្រុះ ជាដើម។ លោក សុខ ឧត្តរា ដែលជានាយកសាលាអន្តរជាតិអនថារីយ៉ូ ផងនោះ បញ្ជាក់ទៀតថា ការផ្តល់ការអប់រំដែល​មានគុណភាពពេញលេញ ដល់កុមារ នោះ​នឹងជួយដល់ការរស់នៅរបស់គេនៅពេល​អនាគត ទាំងការត្រិះរិះពិចារណា ការសម្រេចចិត្ត ​ការដោះ​ស្រាយ​បញ្ហាក្នុងជីវិត។ 
 
​ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ

Tag:
 អប់រំ
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com