កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe រិះគន់ប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សាយមិនពិតជុំវិញការចាកចេញពី PSG រដូវកាលក្រោយ
14, Jun 2023 , 5:19 pm        
រូបភាព
Kylian Mbappe បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ថាបាននិយាយកុហក ជុំវិញការចាកចេញរបស់ខ្លួនពីក្រុម Paris Saint Germain ដើម្បីទៅចូលរួម Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ ខ្សែប្រយុទ្ធឆ្នើមបារាំង​រូបនេះ ថាទាំងនេះសុទ្ធតែជាការផ្សាយមិនពិត។



កាលពីពេញថ្មីៗកន្លងទៅកាសែតល្បីៗរបស់បារាំងជាច្រើនបានចុះផ្សាយអំពីកីឡាករ Mbappe ថារូបគេចង់ចាកចេញពីក្លិប PSG ដោយមិនព្រមបន្តកិច្ចសន្យាថ្មីបន្តជាមួយក្រុមទៀតឡើយ។ តាមរយៈរបាយការណ៍ដទៃផ្សេងទៀតបានផ្សាយថា ​Mbappe កំពុងសម្លឹងមើលការជំនួសតំណែង Benzema នៅក្នុងក្រុមអធិរាជស Real Madrid ឱ្យបានឆាប់រហ័ស។
 
យ៉ាងណាមិញកីឡាករវ័យ ២៤ឆ្នាំ បានចេញមុខអះអាង ដោយបាននិយាយថារូបគេសប្បាយចិត្តក្នុងការស្នាក់នៅ PSG។ 



«ជាការកុហក ហើយក្នុងពេលដំណើរទន្ទឹមគ្នានេះ រឿងរ៉ាវដែលធំគឺជាវា វាក៏បានឆ្លងកាត់រួចរាល់ផងដែរ ខ្ញុំបាននិយាយរួចហើយថាខ្ញុំនឹងបន្តនៅរដូវកាលក្រោយនៅ PSG ដែលជាទីកន្លែងដែលខ្ញុំសប្បាយចិត្តខ្លាំងណាស់។»។ Mbappe បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះ។
 
កិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់ជាមួយ PSG ចុងបញ្ចប់រដូវកាល ២០២៣-២៤ ខណៈរូបគេត្រូវបន្តលេងនៅក្លិបយក្សបារាំងមួយរដូវកាលបន្ថែមទៀត។ ទោះយ៉ាងនេះក្តី កីឡាករសញ្ជាតិបារាំងបានបញ្ជាក់ប្រាប់ទៅកាន់ក្របខណ្ឌ Ligue 1 រួចហើយបញ្ជាក់ពីការមិនស្នាក់នៅបន្តទៀតឡើយចាប់ពីឆ្នាំ ២០២៤ ទៅ។
 
Mbappe បានក្លាយជាកីឡាករសំខាន់បំផុតរបស់ក្លិបយក្ស PSG ចាប់តាំងពីរូបគេបានចូលរួមដោយផ្លាស់ពីក្លិប ​AS Monaco នៅក្នុងឆ្នាំ ២០១៨ ដោយតម្លៃខ្លួន ១៨០លានអឺរ៉ូ (១៩៤លានដុល្លារ)។ កីឡាករវ័យ ២៤ឆ្នាំ មកដល់ពេលនេះរកបានគ្រាប់បាល់ចំនួន ២១២គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៩៨គ្រាប់ពីការបង្ហាញខ្លួន ២៦០ប្រកួតរាល់គ្រប់ការប្រកួត។
 
រដូវកាល ២០២២-២៣ Mbappe រកបានគ្រាប់បាល់ចំនួន ៤១គ្រាប់ និងបញ្ជូនបាល់ចំនួន ១០គ្រាប់ ពីការប្រកួតចំនួន ៤៣លើករាល់គ្រប់កម្មវិធីប្រកួតទាំងអស់របស់ PSG៕
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com