ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនសម្តេច ស ខេង
15, Jun 2023 , 10:59 am        
រូបភាព
សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ រៀបចំពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនសម្តេច ស ខេង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ រៀបចំពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនសម្តេច ស ខេង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ឈានចូលវ័យ៧២ឆ្នាំ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យក្នុងប្រទេស គឺសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ អ្នកដែលប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ ជូនសម្តេច គឺលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។



លោក ហង់ជួន ណារ៉ុន រម្លឹកថា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ត្រូវបានបង្កើតឡើយដោយរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ឥស្សរជនសំខាន់២រូប គឺសម្តេច ជា ស៊ីម និងសម្តេច ស ខេង។ លោកបណ្ឌិតសភាចារ្យ មើលឃើញថា សម្តេច ស ខេង ពិតជាឥស្សរជនដ៏ស័ក្តិសមក្នុងការទទួលបានសញ្ញាប័ត្រកម្រិតបណ្ឌិត។ 
 
រដ្ឋមន្រ្តីអប់រំ មានប្រសាសន៍ដូច្នេះថា៖«ការប្រគល់ជូនសម្តេចក្រឡាហោម នូវសញ្ញាប័ត្របណ្ឌិតកិត្តិយសពេលនេះ គឺជាការទទួលស្គាល់ភាពឧត្តុង្គឧត្តមបំផុតរបស់សម្តេច ក្នុងការអភិវឌ្ឍជនបទ និងជាការដឹងគុណនូវគុណូបការៈរបស់សម្តេចក្រឡាហោម ក្នុងការចូលរួមកិច្ចការអភិវឌ្ឍជនបទជារួម និងក្នុងវិស័យសិក្សាធិការជាពិសេស»

ក្នុងពិធីទទួលសញ្ញាប័ត្រកិត្តិយសនេះ សម្តេច ស ខេង ថ្លែងថា សម្តេច ឲ្យតម្លៃ និងគាំទ្រលើការអប់រំកម្រិត។ សម្តេច ជឿថា  ការអប់រំ ជាស្ពានចម្លងមនុស្សទៅរកមុខជំនាញប្រចាំជីវិត។ 
រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសពីការប្តេជ្ញាចិត្តដូច្នេះថា៖«ដរាបណាខ្ញុំ នៅមានកម្លាំង មានធនធាន ខ្ញុំនៅតែបន្តគាំទ្រដល់វិស័យអប់រំ ដើម្បីជំរុញុការអភិវឌ្ឍថែមទៀត»៕
 

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com