ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ចូលរួមសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង រៀបចំដោយធនាគារជាតិកម្ពុជា​
15, Jun 2023 , 4:04 pm        
រូបភាព
ខេត្តកំពង់ធំ៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ដែលរៀបចំឡើងដោយធនាគារជាតិកម្ពុជា​ នៅបរិវេណភោជនីយដ្ឋានស្ទឹងមាស ស្រុកស្ទោង ខេត្តកំពង់ធំ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ ។ សិក្ខាសាលានេះធ្វើឡើងក្នុង​គោលបំណងលើកកម្ពស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ធ្វើការស្វែងយល់បន្ថែមអំពីប្រវត្តិធនាគារជាតិកម្ពុជា និងការវិវត្តន៍នៃប្រាក់រៀលអស់រយៈពេល ៤៣ឆ្នាំកន្លងមកនេះ ក៏ដូចជាផ្សព្វផ្សាយបន្ថែមអំពីចំណេះដឹង​ហិរញ្ញវត្ថុ ប្រព័ន្ធបាគង ដល់សារធារណជនឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត។ 



លើសពីនេះទៅទៀត ពុកម៉ែបងប្អូនអាចអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ប្រាក់រៀលនេះ​បានដោយសេរី ជាមួយកម្មវិធីពិសេសៗជាច្រើនដូចជា យុទ្ធនាការណ៍ស្រលាញ់ប្រាក់រៀល ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក​ ទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគងបន្ថែម លេងល្បែងល្បងប្រាជ្ញាអេឡិចត្រូនិច​ទាក់ទងនិងសេដ្ឋកិច្ច​ និងប្រាក់រៀល ឆ្លើយសំណួរល្បងប្រាជ្ញាដើម្បីឈ្នះរង្វាន់ និងទស្សនាតន្រ្តីកម្សាន្ត ដែលចូលរួមដោយ កញ្ញា​ មាស សុខសោភា លោក ម៉ម ពេជ្ជរិទ្ធ និង Rolin Miss PhotoCity ផងដែរ។ 
 
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី នឹងធ្វើការដាក់បង្ហាញស្តង់ផលិតផលនៅទីនោះផ្ទាល់ ដើម្បីបង្កភាពងាយស្រួលដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់សាកសួរព័ត៌មានលម្អិតអំពីផលិតផលណាមួយរបស់ អិលអូអិលស៊ី​​។ សូមអញ្ជើញចូលរួមទាំងអស់គ្នា ឱ្យបានច្រើនកុះករ វត្តមានចូលរួមរបស់លោកអ្នក ជាចំណែកមួយក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ប្រាក់រៀល ដែលជារូបិយប័ណ្ណតំណាងប្រទេសកម្ពុជារបស់យើង។
  


អំពីអិលអូអិលស៊ី(ខេមបូឌា)

បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ អិលអូអិលស៊ី មាន៖
 
• ទ្រព្យសកម្មសរុប ប្រមាណ ១,៥០ ពាន់លានដុល្លារអាមេរិក
• ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១,២៥ ពាន់លានដុល្លារអាមេរិក
• សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៨០៦ លានដុល្លារអាមេរិក
• បុគ្គលិកសរុបមានចំនួនជាង ៣.៥៨០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជន៕
 
(អត្ថបទពាណិជ្ជកម្ម)
 











© រក្សាសិទ្ធិដោយ thmeythmey.com