កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អេស្ប៉ាញ ឡើងជួបក្រូអាស៊ីវគ្គផ្តាច់ព្រ័ត្រ
16, Jun 2023 , 9:29 am        
រូបភាព
អេស្ប៉ាញ ឡើងទៅដណ្តើមពានរង្វាន់ UEFA Nations League ជាមួយក្រូអាស៊ី វគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់អ៊ីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១។



នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន De Grolsch Veste ប្រទេសហូឡង់ រាត្រីថ្ងៃទី១៥ ខែមិថុនា​ អេស្ប៉ាញរកបានគ្រាប់នាំមុខមុននៅ៣នាទីដំបូងនៃវគ្គទី១ដោយខ្សែបម្រើ Yeremi Pino។ ៨នាទីបន្ទាប់ខ្សែប្រយុទ្ធ Ciro Immobile តាមស្មើឱ្យអ៊ីតាលីវិញតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទី។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរបើកការវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៨៨ ទើបកីឡាករ Joselu ដែលទើបប្តូរចូលសម្រេចគ្រាប់បាល់ទី២ និងជាគ្រាប់បាល់ជ័យជម្នះរបស់អេស្ប៉ាញក្នុងលទ្ធផល ២-១។
 
តាមរយៈរយៈលទ្ធផលនេះ បានជួយអេស្ប៉ាញឡើងទៅដណ្តើមពានអឺរ៉ុប Nations League ទល់នឹងក្រុមក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងរៀងខ្លួន។ ជំនួបវគ្គផ្តាច់ព្រ័ត្រ Nations League នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នាកីឡដ្ឋាន De Kuip ប្រទេសហូឡង់​ វេលាម៉ោង១ និង៤៥នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com