កីឡាអន្តរជាតិ
អន្តរជាតិ
Garcia អតីតគ្រូ Ronaldo នៅ Al Nassr ក្លាយជាអ្នកចាត់ការ Napoli
16, Jun 2023 , 1:59 pm        
រូបភាព
Garcia និង Ronaldol អំឡុងពេលហ្វឹកហាត់ក្នុងក្រុម AL Nassr រដូវកាលមុន
Garcia និង Ronaldol អំឡុងពេលហ្វឹកហាត់ក្នុងក្រុម AL Nassr រដូវកាលមុន
Napoli ម្ចាស់ជើងឯកអ៊ីតាលី Serie A នៅថ្ងៃទី១៥ ខែមិថុនា ប្រកាសតែងតាំងលោក Rudi Garcia ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន។ លោក Garcia ជាអតីតគ្រូ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតដែលមាន Cristiano Ronaldo ជាកូនក្រុម រដូវកាលមុន។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រវាង Garcia និងក្លិប Napoli មិនទាន់មិនទាន់បង្ហាញពីរយៈពេលនៃការចុះកិច្ចសន្យាជាមួយគ្នានៅឡើយទេ។
អ្នកចាត់ការទូទៅសញ្ជាតិបារាំង វ័យ៥៩ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុម AS Roma របស់អ៊ីតាលីពីឆ្នាំ ២០១៣ ដល់២០១៦ មុនពេលផ្ទេរទៅ Olympique de Marseille និង Olympique Lyonnais របស់ Ligue1 បារាំង។
 
Garcia បានដឹកនាំក្រុមអារ៉ាប៊ីសាអូឌីត Al Nassr ដោយមាន Ronaldo ជាក្រុមផងកាលពីរដូវកាលមុន ប៉ុន្តែពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ក្នុងតារាង Saudi Pro League។
មុនសម្រេចចិត្តចូលរួមជាមួយ Napoli លោក Garcia បានចាកចេញពី Al Nassr កាលពីខែមេសា ដោយមានកិច្ចព្រមព្រៀងគ្នារវាងសមីខ្លួន និងក្លិបទៅវិញទៅមក ខណៈកិច្ចសន្យានៅមិនទាន់ផុតកំណត់។
 
Garcia ត្រូវចូលជំនួបសតំណែងលោក Luciano Spalletti ដែលបានជួយ Napoli ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីជាលើកដំបូងក្រោយរង់ចាំ៣៣ឆ្នាំ។ លោក Spalletti លាឈប់ពីការងារនៅ Napoli ដើម្បីសម្រាក និងមានពេលជាមួយគ្រួសាររយៈពេលមួយឆ្នាំ៕
 

Tag:
 Rudi Garcia
  Napoli
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com