ជាតិ
អត្ថបទពាណិជ្ជកម្ម
Smooth E អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ និងថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ!
16, Jun 2023 , 3:49 pm        
រូបភាព
អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយ    ក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ កាលពីព្រឹក ថ្ងៃទី ១៦ មិថុនា ២០២៣ នៅសណ្ឋាគារ Rosewood ភ្នំពេញ ។
 
កម្មវិធីសម្ពោធដ៏វិសេសនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតផល Smooth E ពីប្រទេសថៃ ដៃគូសហការ ឱសថស្ថាន ហាងលក់គ្រឿងសម្អាង  និងភ្ញៀវកិត្តិយស វាគ្មិនល្បីឈ្មោះ រួមទាំងវេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic និង កញ្ញា BOBBY Stella ជាតារាកិត្តិយសផងដែរ។ 


 
ផលិតផល Smooth E ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Siam Health Group Co., Ltd. នៅក្នុងប្រទេសថៃ និង​ជារោងចក្រលំដាប់ថ្នាក់លេខ១ ក្នុងការផលិត​ ផលិតផលថែរក្សាមាត់ធ្មេញគុណភាពខ្ពស់​ ​នោះគឺ DENTISTE’ ។ Smooth E ជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ ដែលមានរហ័ស្សនាមថាជាអ្នកឯកទេសដោះស្រាយរាល់បញ្ហាស្បែកស្របតាមស្តង់ដា និងប្រកបដោយវិជ្ជាជីវៈ ដោយត្រូវបានផលិតចេញពីរូបមន្តធម្មជាតិដ៏ល្អឥតខ្ចោះ រួមផ្សំនឹងបច្ចេកវិទ្យាដែលមានមានប្រសិទ្ធភាពខ្ពស់ពីជុំវិញពិភពលោក ដែលធានាបាននូវប្រសិទ្ធភាព។ 
 
រាល់ផលិតផល Smooth E ទាំងអស់ត្រូវបានឆ្លងកាត់ ការធ្វើតេស្តវេជ្ជសាស្ត្រ ច្រើនដំណាក់កាល ដើម្បីធានានូវសុវត្ថិភាព ហើយស័ក្តសម សម្រាប់ស្បែកគ្រប់ប្រភេទ រាប់បញ្ចូលទាំងស្បែកងាយរងប្រតិកម្មអា​ឡែ​ហ្ស៊ី​ និង ស្បែកដែលងាយនឹងកើតមុន។ 
 


ផលិតផល Smooth E ទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារជាច្រើន រួមទាំងប្រទេសជប៉ុនដោយទទួលបានចំណាត់ថ្នាក់លេខ១​ពី @COSME Japan (2017) និងចំណាត់ថ្នាក់ផ្សេងៗជាច្រើនទៀតដូចជា៖ 
No. 1 BEST-SELLING WOMEN FACIAL CLEANSER IN THAILAND (2015)
No. 1 BEST-SELLING FACIAL GEL CLEANSER (2013-2015)
BEST SELLING ACNE CARE IN WATSONS (2015)
 
វេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic បានមានប្រសាសន៍ថា៖  «ក្នុងនាមជាគ្រូពេទ្យជំនាញខាងជំងឺសើស្បែក ខ្ញុំបានជួបប្រទះជាមួយនឹងបញ្ហាស្បែកជាច្រើនប្រភេទរបស់អ្នកជំងឺនៅ ហើយបញ្ហាជាច្រើនអាចត្រូវបានការពារ ឬព្យាបាលជាមួយនឹងការថែទាំស្បែកដែលត្រឹមត្រូវ។ ផលិតផលថែរក្សាស្បែកបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ ដូចជា Smooth E នេះ គឺផ្តោតលើបញ្ហាចំគោលដៅ និងដំណោះស្រាយដែលត្រឹមត្រូវ។»
 
ទន្ទឹមគ្នានេះដែរ តារាស្រីដែលជា influencer ដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា គឺ កញ្ញា BOBBY Stella បានលើកឡើងនូវបទពិសោធន៍ ផ្ទាល់ខ្លួនថា ៖ «ផលិតផល Smooth E ពិតជាស័ក្តិសមបំផុតសម្រាប់ស្បែក ដែលងាយប្រតិកម្មដូចជាស្បែកនាងខ្ញុំ។ នាងខ្ញុំពិតជារំភើប និង សប្បាយចិត្តខ្លាំងណាស់ ដែលផលិតផល Smooth E មានវត្តមាន ជាផ្លូវការនៅ ប្រទេសកម្ពុជា។»
 


ថ្លែងនៅក្នុងកម្មវិធីដ៏ពិសេសនេះ អ្នកស្រី Siratsarin Kiatkobchai ប្រធាននាយកផ្នែកលក់ និងទីផ្សារអន្តរជាតិរបស់ Smooth E បានលើកឡើងថា៖«នាងខ្ងុំចង់បង្ហាញនូវការដឹងគុណរបស់ខ្ញុំចំពោះអតិថិជន ជាជនជាតិខ្មែរ សម្រាប់ការជឿទុកចិត្តមកលើ ផលិតផលថៃរបស់យើង។ ដោយហេតុថា ស្បែករបស់ប្រជាជនខ្មែរ និងថៃដូចគ្នា និន្នាការនៃការថែសម្រស់ក៏ស្រដៀងគ្នាដែរ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ជាអតិថិថនខ្មែររបស់យើងក៏កំពុងតែជ្រើសរើសប្រើប្រាស់នូវផលិតផល Smooth E ដែលមានទាំងគុណភាព ​និងរូបមន្តផ្សំចេញពីធម្មជាតិ សុវត្ថិភាពបំផុតសម្រាប់ស្បែកពួកគេ។ លើសពីនេះទៀត ស្បែកដែលទន់ខ្សោយ ស្ងួត អា​ឡែ​ហ្ស៊ី​ និងងាយកើតមុនគឺជាបញ្ហាត្រូវដោះស្រាយ អាស្រ័យហេតុនេះទើបក្រុមហ៊ុននាំមកជូននូវ ផលិតផល Smooth E ដែលជាផលិតផល ថែរក្សាស្បែក តាមបែបធម្មជាតិ ផ្តល់នូវដំណោះស្រាយ សម្រាប់ស្បែកគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខភាពស្បែក និងសុខមាលភាពអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។»
 
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់បង្ហាញ និង សម្ពោធផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិរបស់ Smooth E ទាំង​១០​មុខ រួមមាន៖ Smooth E Babyface Foam, Smooth E White Babyface Foam, Smooth E Extra Sensitive Cleansing Gel, Smooth E Medicated Cream, Smooth E Acne Extra Sensitive Cleansing Gel, Smooth E Acne HydroGel, Smooth E Acne HydroGel Plus, Smooth E Acne Scar Serum, Smooth E Acne Cleansing Water, Smooth E Physical UV & Pollution Shield​ ។
 
លោកស្រីបានបន្តទៀតថា«យើងនឹងបន្តនាំយកនូវផលិតផលជាច្រើនមុខមកជូនប្រជាជនកម្ពុជានាពេលខាងមុខ។​​ Smooth E សង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រ ផលិតផលរបស់យើង ហើយ​ពួកយើងក៏បេជ្ញាចិត្តក្នុងការកសាងម៉ាកសញ្ញាមួយនេះអោយមានប្រជាប្រិយភាពក្នុងទីផ្សារអោយបានយូរអង្វែង។»
 
ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចរកជាវ ផលិតផល Smooth E ទាំងអស់នេះ ​នៅ​តាម​បណ្តាញ​ឱសថស្ថាន និងផ្សារទំនើបធំជាច្រើនរួមមាន៖ ឱសថស្ថាន Norm Pharmacy, ឱសថស្ថាន Guardian, ផ្សារទំនើប AEON, ផ្សារទំនើប BIG C, ហាងម៉ាត 7-ELEVEN, ផ្សារទំនើបជីបម៉ុងជាដើម ហើយ​ក៏​មាន​នៅ​គ្លីនិក​ថែរក្សា​ស្បែក​ល្បីៗ ដូចជា BC Clinic ផងដែរ។ អតិថិជនរបស់Smooth E ក៏អាចតាមដានព័ត៌មានថ្មីៗ អំពីផលិតផល Smooth E តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Smooth E Cambodia ផងដែរគឺ៖ www.facebook.com/smoothe.kh​ ៕
 
(អត្ថបទពាណិជ្ជក​ម្ម)
 










© រក្សាសិទ្ធិដោយ thmeythmey.com