ជាតិ
សង្គមជាតិ
យុវជន២៣ អង្គ-នាក់ ក្នុងខេត្តបាត់ដំបង ឈ្វេងយល់ពីការប្រើប្រាស់បណ្ដាញសង្គម
20, Jun 2023 , 9:29 am        
រូបភាព
និស្សិត២៣ អង្គ និងនាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ក្នុងខេត្តបាត់ដំបង។
និស្សិត២៣ អង្គ និងនាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ក្នុងខេត្តបាត់ដំបង។
បាត់ដំបង៖ និស្សិត២៣អង្គ/នាក់ដែលរៀនតាមបណ្តាមហាវិទ្យាល័យនានានៅខេត្តបាត់ដំបង បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពី «យុវជន និងការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមប្រកបដោយការទទួលខុសត្រូវ»។



តទៅនេះសូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
វគ្គចែករំលែកបទពិសោធផ្នែកសារព័ត៌មាននេះ ប្រព្រឹត្តទៅពេញមួយថ្ងៃទី១៧ ខែមិថុនា ក្រោមការសហការរៀបចំរបស់សារព័ត៌មានឌីជីថលថ្មីៗ ជាមួយបណ្ណាល័យអាមេរិកាំង (American Corner) ដែលស្ថិតនៅបរិវេណសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ។
 
នេះជាគម្រោងដែលទទួលបានការឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ហើយបាត់ដំបងជាខេត្តគោលដៅទីបី បន្ទាប់ពីភ្នំពេញ សៀមរាប  ហើយនឹងបន្តទៅកាន់ខេត្តកំពង់ចាម៕
 

Tag:
 ThmeyThmey
  យុវជន និងបណ្ដាញព័ត៌មានសង្គម
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com