កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ចាយ៥លានដុល្លារដើម្បីប្រកួតមិត្តភាពទល់អាហ្សង់ទីន តែគ្មានវត្តមាន Messi
20, Jun 2023 , 10:14 am        
រូបភាព
រូបភាព PSSI
រូបភាព PSSI
ម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២២ អាហ្សង់ទីន ឈ្នះឥណ្ឌូណេស៊ី ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ​ ក្នុងក្រុងហ្សាការតា ដោយគ្មាវត្តមានតារាបាល់ទាត់ពិភពលោក Lionel Messi។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ចំណាយ៥លានដុល្លារ ដើម្បីអញ្ជើញក្រុមដ៏ល្បីអាម៉េរិកឡាទីនមួយនេះមកកាន់ទឹកដីឥណ្ឌូណេស៊ី។



ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង៦ម៉ឺននាក់ ដែលរួមទាំប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូផង ក្នុងកីឡដ្ឋាន Gelora Bung Karno កីឡាករ Leandro Paredes ខ្សែបម្រើ Paris Saint-Germain ស៊ុតពីចម្ងាយយ៉ាងល្អទម្លុះសំណាញ់ទីឥណ្ឌូណេស៊ី ដើម្បីជួយអាហ្សង់ទីននាំមុខ១គ្រាប់មុននៅនាទី៣៨ នាជំនួបមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃទី១៩ ខែមិថុនា។
  

ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូ
 
គ្រាប់ទី២របស់អាហ្សង់ទីន ធ្វើបានដោយ Cristian Romero សមាជិកក្រុម Tottenham Hotspur នៅនាទី៥៥។ ចប់ការប្រកួតក្រុមអាហ្សង់ទីនដែលដឹកនាំដោយលោក Lionel Scaloni យកឈ្នះ ក្រុមឥណ្ឌូណេស៊ី ដែលដឹកនាំដោយគ្រូសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong ក្នុងលទ្ធផល ២-០។
 
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានចំណាយប្រាក់ដល់ទៅ៥លានដុល្លារ ដើម្បីនាំក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ អាហ្សង់ទីនទៅកាន់ទីក្រុងហ្សាការតាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្រិតកំពូលជាលើកដំបូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ទោះចំណាយច្រើន ប៉ុន្តែជំនួបនេះមិនមានវត្តមានប្រធានក្រុម Messi ឡើយ។ មិនមានវត្តមានម្ចាស់ពាន Ballon D’or ៧សម័យកាលក្តី ប៉ុន្តែប្រជាជនឥណ្ឌូណេស៊ី នៅតែបង្ហាញក្តីរីករាយ ដ្បិតពួកគេបានឃើញសមាជិកក្រុមម្ចាស់ជើងឯក World Cup ផ្សេងទៀតបង្ហាញខ្លួននៅស្រុកកំណើតរបស់ពួកគេ៕


អ្នកគាំទ្រឥណ្ឌូណេស៊ី
 
 

© រក្សាសិទ្ធិដោយ thmeythmey.com