កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard បដិសេធសំណើរទៅដឹកនាំក្លិបនៅអារ៉ាប៊ីសាអូឌីត
20, Jun 2023 , 4:19 pm        
រូបភាព
លោក Steven Gerrard មិនព្រមទទួលយកសំណើរទៅដឹកនាំក្រុមស្ថិតនៅក្នុងលីគកីឡាបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត  Saudi Pro League បន្ទាប់ពីមានរបាយការណ៍ថាអតីតប្រធានក្រុម Liverpool និងគ្រូ Aston Villa រូបនេះកំពុងពិចារណាទៅដឹកនាំក្រុម Al-Ettifaq។



អ្នកចាត់ការទូទៅអង់គ្លេស វ័យ៤៣ឆ្នាំ ធ្លាប់បានដឹកនាំក្រុម Rangers ក្នុងអាជីពជាលើកដំបូង នឹងបានជួយក្រុមឈ្នះពានរង្វាន់លីគកំពូលស្កុតឡែនលើកដំបូងក្រោយខកខានរយៈពេល ១០ឆ្នាំ នៅក្នុងឆ្នាំ ២០២១ មុនពេលចាកចេញទៅដឹកនាំក្រុម Aston Villa។ យ៉ាងណាលោក Gerrard ត្រូវបានក្លិប Aston Villa បណ្តេញចេញកាលពីខែកញ្ញាឆ្នាំ ២០២២ ដោសារដឹកនាំក្រុមមិនគាប់ប្រសើរ។
 
«ខ្ញុំត្រូវបានអញ្ជើញទៅកាន់Al-Ettifaq ដើម្បីទៅត្រួតពិនិត្យសំណើរមួយ នូវអ្វីដែលខ្ញុំធ្លាប់បានធ្វើ។ ខ្ញុំធ្លាប់បានព្យាករណ៍កាលពីប៉ុន្មានថ្ងៃចុងក្រោយមកនេះ ប៉ុន្តែអ្វីដែលយើងសម្រេចចិត្តនៅពេលនេះ គឺខ្ញុំមិនទទួលយកសំណើរនោះឡើយ។»។ លោក Gerrard បាននិយាយប្រាប់ទូរទស្សន៍ Channel 4 របស់អង់គ្លេស។
 
ចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត កាលពីរដូវកាលមុន មកដល់ពេលនេះ កីឡាករឈ្មោះល្បីៗមួយចំនួនលើពិភពបាល់ទាត់កំពុងត្រូវបានគេរំពឹងថានឹងអាចផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត៕
 

Tag:
 Steven Gerrard
© រក្សាសិទ្ធិដោយ thmeythmey.com