ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំយុវជននិងកីឡា វាយតម្លៃខ្ពស់ចំពោះការបណ្ដុះបណ្ដាលមូលដ្ឋានរបស់ក្រុមហ៊ុនវិនិយោគនានា
20, Jun 2023 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
រតនគីរី៖ វាពិតជាកម្រមានណាស់សម្រាប់ក្រុមហ៊ុនវិនិយោគឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គមដោយបានផ្ដល់ប្រាក់កម្រៃដល់បុគ្គលិកកម្មកររបស់ខ្លួនហើយ ថែមទាំងគិតគូរដល់អនាគតកូនៗរបស់បុគ្គលិកកម្មកររបស់ខ្លួនបន្ថែមទៀត ជាក់ស្ដែងក្រុមហ៊ុនកសិកម្ម Thaco Agriculture ដែលកំពុងបណ្ដាក់ ទុនវិនិយោគនៅក្នុងខេត្តរតនគីរីបានសង់សាលារៀននៅក្នុងដីចំការរបស់ខ្លួនដើម្បីឱ្យកូនៗរបស់កម្មករបានរៀនសូត្រជាមូលដ្ឋាន។
 


លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា «ការចូលរួមពីដៃគូអភិវឌ្ឍន៍អង្គការ និងក្រុមហ៊ុនឯកជនក្នុងការបង្កើតសាលានិងអប់រំកុមារតូចៗនៅតាមតំបន់ដាច់ស្រយាល គឺជាការចូលរួមយ៉ាងធំមួយ ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ពីព្រោះថាបើពឹងលើរដ្ឋាភិបាលទាំងស្រុង ប្រាកដណាស់ គឺមិនអាចវិនិយោគសាលាទៅគ្រប់តំបន់ដាច់ស្រយាលឆ្ងាយៗពីទីប្រជុំជន ឬតំបន់ថ្មីៗដែលមនុស្សទើបតែចូលទៅរស់នៅនោះទេ»។
 
 
លោកបន្តថា «រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍នានា ក្នុងការបន្តសាងសង់សាលារៀនអប់រំកុមារតូចៗថ្នាក់មូលដ្ឋាននៅតំបន់ដាច់ស្រយាល ជាពិសេសលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលវិនិយោគនៅតំបន់ដាច់ស្រយាល បង្កើតសាលារៀនដើម្បីអប់រំដល់កុមារតូចៗដែលជាកូនរបស់បុគ្គលិកកម្មកររបស់ខ្លួនអាចមានឱកាសក្នុងការចូលរៀន។ បើសិនជាក្រុមហ៊ុនឬស្ថាប័នបង្កើតសាលាហើយ មិនមានគ្រូសម្រាប់បង្រៀន គាត់អាចទៅពិភាក្សាជាមួយមន្ទីរអប់រំខេត្ត ដើម្បីឱ្យមន្ទីរចាត់ចែងរកគ្រូពីតំបន់ណាដែលលើស ទៅបំពេញបន្ថែមនៅតំបន់ដែលខ្វះខាតគ្រូ»។
 
 
លោកបន្ថែមថា «ការអប់រំកុមារតូចៗ នៅថ្នាក់ក្រោមៗ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ជាគ្រឹះដល់ពួកគាត់បន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ហើយបើសិនជាមូលដ្ឋានគ្រឹះរបស់គាត់មិនសូវរឹងមាំ ការសិក្សានៅថ្នាក់បន្តក៏អាចតាមមិនទាន់គេនោះដែរ ដូច្នេះគឺខាងក្រសួងក៏លើកទឹកចិត្តដល់ការអប់រំកុមារតាំងពីតូចៗឱ្យបានកាន់តែច្រើន» ។
 
លោកសាន សុផា គ្រូបង្រៀន នៅសាលារបស់ក្រុមហ៊ុនThaco Agriculture បានឱ្យដឹងថា «លោកបានបង្រៀននៅក្នុងក្រុមហ៊ុន Thaco រយៈពេល៣ឆ្នាំមកហើយ ដោយដំឡូងឡើយ លោកបង្រៀនតែក្មេងៗប៉ុន្មាននាក់ដែលជាកូនរបស់កម្មករប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀតដោយក្រុមហ៊ុនបានមើលឃើញថាវាជាចក្ខុវិស័យល្អទើបក្រុមហ៊ុនបង្កើតជាសាលា និងសហការជាមួយអាជ្ញាធរស្រុកនិងខេត្ត ក្នុងការបណ្ដុះបណ្ដាលបង្រៀនកូនៗកម្មករកាន់តែច្រើនឡើងៗ»។ 
 


នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thaco Agriculture ប្រចាំខេត្តរតនគីរីក៏បានឱ្យដឹងផងដែរថា «ទិសដៅរបស់ក្រុមហ៊ុនមិនមែនវិនិយោគដើម្បីប្រាក់ចំណេញប៉ុណ្ណោះ ការទទួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្កមក៏ជាគោលដៅរបស់ក្រុមហ៊ុនមួយដែរ។ ក្រៅពីប្រាក់ខែផ្ដល់ជូនកម្មករ បុគ្គលិករបស់ខ្លួន ក្រុមហ៊ុនក៏បានផ្ដល់ជាកន្លែងស្នាក់នៅ សេវាថែទាំសុខភាពជូនបុគ្គលិកកម្មករ និងការផ្ដល់ការអប់រំឥតគិតថ្លៃដល់កូនៗរបស់កម្មករជាដើម»។ 
 
លោក ពុធ ផាន កម្មករចំការចេកនៅក្នុងក្រុមហ៊ុន Thaco Agriculture បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានមកធ្វើការក្នុងក្រុមហ៊ុននេះ ហើយថែមទាំងបានឱ្យកូនចូលរៀនដោយឥតគិតថ្លៃទៀត។ នៅពេលលោកចេញទៅធ្វើការ លោកក៏មានអារម្មណ៍កក់ក្ដៅ ព្រោះកូនបានចូលរៀនជាមួយលោកគ្រូអ្នកគ្រូនៅសាលាក្បែរផ្ទះ ។ 
 
លោកបន្តថា «គ្រូៗដែលបង្រៀនកូនរបស់គាត់ក៏មិនមែនចេះតែបង្រៀនឱ្យរួចៗនោះដែរ ។ កូនគាត់ទើបតែចូលរៀនទេប៉ុន្តែគេអាចសរសេរ ហើយទទួលបានពិន្ទុល្អពីគ្រូទៀត ដូច្នេះហើយលោកថានឹងបន្តធ្វើការនៅក្នុងក្រុមនេះបន្ថែមទៀត ពីព្រោះថាការងារក៏មិនពិបាក ហើយកូនបានចូលរៀនត្រឹមត្រូវដូចកូនៗគេដទៃទៀតងដែរ» ៕ 
 










(អត្ថបទពាណិជ្ជកម្ម)

Tag:
 Pho Vy
© រក្សាសិទ្ធិដោយ thmeythmey.com