ជាតិ
អត្ថបទពាណិជ្ជកម្ម
ខួប៧ឆ្នាំនៃក្រុមហ៊ុនសម្រស់ធម្មជាតិ ចែកកាហ្វេ និងតែសាច់ស្អាតជាង«៣ម៉ឺនឈុត» ឥតគិតថ្លៃ និងលក់ផលិតផលបញ្ចុះតម្លៃជូនអតិថិជន
20, Jun 2023 , 5:08 pm        
រូបភាព
ក្រុមហ៊ុន សម្រស់ធម្មជាតិ បានចែកជូនហ្វ្រីៗ កាហ្វេ និងតែសាច់ស្អាតជាង«៣ម៉ឺនឈុត» ដល់អតិថិជនដែលបានចូលរួមផ្ទាល់ រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៦ដល់១៨មិថុនា នៅផ្សារទំនើប K Mall ។ ដោយឡែកសម្រាប់ផលិតផលឃូស៊ី និងលីនដូ បានលក់ជូនយ៉ាងគគ្រឹកគគ្រេងរាប់ម៉ឺនឈុត ដែលមានការបញ្ចុះតម្លៃ មិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ក្នុងមហាព្រឹត្តិការណ៍ Mega Sales។ អតិថិជនពីខេត្តនានា និងអ្នករស់នៅរាជធានីភ្នំពេញ រាប់លាននាក់បានធ្វើដំណើរមកជាវ ដោយផ្ទាល់ជាមួយការលក់បញ្ចុះតម្លៃ រយៈពេល ៣ថ្ងៃនេះ។
 
លើសពីការរំពឹងទុក ក្រុមហ៊ុន សម្រស់ធម្មជាតិ គ្រោងចែកកាដូ ១ម៉ឺនឈុតតែប៉ុណ្ណោះ ប៉ុន្ដែដោយសារមានការគាំទ្រ និងមានអតិថិជនរាប់ម៉ឺននាក់ចូលរួម ទើបក្រុមហ៊ុនសម្រេចបន្តចែកកាដូរាងស្អាតជាង ៣ម៉ឺនឈុតដល់បបងប្អូនដែរបានចូលរួមផ្ទាល់។  នៅក្នុងថ្ងៃនោះផងដែរ ក៏មានលេងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត និងមានការប្រកួតលេងហ្គេមដើម្បីទទួលបានរង្វាន់ផ្សេងៗយ៉ាងច្រើនពីក្រុមហ៊ុន។ បងប្អូនជាច្រើននាក់ទទួលបានឱកាសហាត់រៀនគុនល្បុក្កតោដោយឥតគិតថ្លៃសម្រាប់ទុកការពារខ្លួនពីសំណាក់គ្រូគុនល្បុក្កតោថែមទៀតផង។
 


អតិថិជនជាច្រើននាក់បានសម្តែងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ និងចែកជូនផលិតផលរាប់ម៉ឺនឈុតនេះ។ ពួកគាត់បានបង្ហាញស្នាមញញឹមដោយសេចក្ដីកក់ក្តៅជូនដល់សិល្បៈករ សិល្បៈការិនីដែលបានមកសម្តែងជូនពួកគាត់ទស្សនាយ៉ាងរីករាយក្រៃលែង។ 
 
ក្នុងព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាននេះ លោកអ្នកដែលបានអញ្ជើញមកផ្ទាល់ ហើយបានជួបជាមួយអាយដលជាច្រើនក្នុងដួងចិត្តរបស់ពួកគាត់ ជាមួយក្ដីរីករាយ រំភើបដែលមិនអាចកាត់ថ្លៃបាន។ តារាចម្រៀងដែលបានមកបង្ហាញទស្សនីយភាពជូនពួកគាត់រួមមាន លោក ដួងវិរៈសិទ្ធ លោក ថុល សុភិទិ លោក នាងដាវីន លោក ស៊ឹមច័ន្ទពន្លឺ  លោក ចឺម ព្រមទាំងតារាចម្រៀងប្រចាំផលិតកម្មរាមជាច្រើនដួងផ្សេងទៀត។ 
 
កាន់តែពិសេសទៀតនោះ បងប្អូនក៏បានជួបតារាងកំប្លែងកំពូលវោហារគឺ ផ្ទះលេខ១ និងផ្ទះលេខ២ និងអាយដលតូច អ៊ែលលី ប៊ែលឡា របស់ប្រិយមិត្តដែលធ្វើឱ្យកម្មវិធីទាំងមូលកាន់តែសប្បាយរីករាយ សើច សើចសប្បាយជាមួយវោហាមិនចេះជិនណាយយ ជាមួយនឹងភាពក្រមិចក្រមើមរបស់ពួកគាត់ផងដែរ៕
 
















© រក្សាសិទ្ធិដោយ thmeythmey.com