ជាតិ
សង្គមជាតិ
សមត្ថកិច្ចបាត់ដំបង ចាប់បុរសម្នាក់ជាមួយគ្រឿងញៀន៣១គីឡូក្រាម
21, Jun 2023 , 5:59 pm        
រូបភាព
កម្លាំងកងអាវុធហត្ថ ចាប់បុរសជាជាងម៉ូតូម្នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយរកឃើញគ្រឿងញៀនមួយចំនួន។ ក្រោយសារសួររួច ជនសង្ស័យបានសារភាពថា មានគ្រឿងញៀនមួយចំនួនទៀត ដែលខ្លួនលាក់ទុកនៅក្នុងបន្ទប់ជួល ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

 
ពេលកម្លាំងកងរាជអាវុធហត្ថ ចុះទៅដល់បន្ទប់ជួលនោះ គឺពិតបានឃើញគ្រឿងញៀនមែន។ គ្រឿងញៀនសរុប ដែលសមត្ថកិច្ចរកឃើញ មាន៣១គីឡូក្រាម។ កងរាជអាជអាវុធហត្ថ អះអាងថា ជនសង្ស័យ និងវត្ថុតាង កំពុងស្ថិតក្នុងការចាត់វិធានការតាមនីតិវិធី។
 
កងរាជអាវុធហត្ថខេត្តបាត់ដំបង ទើបនឹងផ្សព្វផ្សាយព័ត៌មាននេះលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនានេះ៕  
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com