អន្តរជាតិ
មនុស្ស៣១នាក់ស្លាប់ក្នុងករណីផ្ទុះហ្គាសនៅហាងលក់សាច់អាំងមួយកន្លែងនាភាគពាយ័ព្យប្រទេសចិន
22, Jun 2023 , 10:06 am        
រូបភាព
ក្រុមសង្គ្រោះបន្តប្រតិបត្តិការ​ស្វែងរកជនរងគ្រោះ។ រូបថត Xinhua
ក្រុមសង្គ្រោះបន្តប្រតិបត្តិការ​ស្វែងរកជនរងគ្រោះ។ រូបថត Xinhua
អាជ្ញាធរក្រុង Yinchuan ភាគពាយ័ព្យប្រទេសចិន បានឱ្យដឹងថា មនុស្សចំនួន៣១នាក់ បានស្លាប់ និង៧នាក់របួស ដោយសារករណីផ្ទុះហ្គាសនៅក្នុងហាងលក់សាច់អាំងមួយកន្លែង។
 
បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ករណីផ្ទុះនេះ បានកើតឡើងនាអំឡុងម៉ោង៨ និង៤០នាទី យប់ពុធ ទី២១ ខែមិថុនា នៅលើផ្លូវដ៏មមាញឹកមួយនាក្រុង Yinchuan នៃតំបន់ស្វ័យតមូស្លីម Ningxia Hui ភាគពាយ័ព្យប្រទេសចិន ស្របពេលដែលប្រជាជនជួបជុំគ្នានៅមុនពិធីបុណ្យអុំទូកនាគ (Dragon Boat Festival)។
 
គ្រោះថ្នាក់បែបនេះ កើតឡើងជាញឹកញាប់នៅប្រទេសចិន ហើយបើតាមទីភ្នាក់ងារព័ត៌មាន AP ក្រុមអ្នកជំនាញបានរិះគន់រដ្ឋាភិបាលនៃប្រទេសនេះ ថាខ្វះការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ក៏ដូចជាការហ្វឹកហ្វឺនបុគ្គលិកក្នុងការទប់ស្កាត់ហានីភ័យ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com