ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្ទឹមសអាចជួយបញ្ចុះសម្ពាធឈាមបាន
05, Jul 2023 , 7:00 am        
រូបភាព
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាខ្ទឹមស ជួយកាត់បន្ថយសម្ពាធឈាម។ ដូច្នេះ វាអាចជួយដល់អ្នកមានជំងឺលើសឈាម។

 
ខ្ទឹមសស្រស់ ឬសារធាតុចំរាញ់ចេញពីខ្ទឹមសត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បី បន្ថយសម្ពាធឈាម។
 
ការវិភាគបានរកឃើញថាសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ អាហារបំប៉ន ខ្ទឹមសបាន កាត់បន្ថយសម្ពាធឈាមស៊ីស្តូលិករហូតដល់ ៥ mm Hg និងកាត់បន្ថយ សម្ពាធឈាម diastolic របស់ពួកគេរហូតដល់ ២, ៥ mm Hg។
 
ចំណែកគ្រូពេទ្យឥណ្ឌាម្នាក់បានដកស្រង់បទពិសោធន៍ផ្ទាល់ខ្លួន ដោយ អោយ ឪពុករបស់ គាត់ដែលមានជំងឺលើសឈាម ហូបខ្ទឹមសជារៀងរាល់ព្រឹក ហើយ បន្តមក ទៀត គាត់ក៏អោយ អ្នកជំងឺរបស់គាត់ចំនួន៥០០នាក់ហូបខ្ទឹមសដែរ។ ជាលទ្ឋផល គាត់បានឃើញថាសម្ពាធ ឈាមរបស់ពួកគេបានថយចុះ។
 
ចំណែកប្រជាជនខ្មែរយើងក៏បាននិយាយតៗគ្នាដែរថាខ្ទឹមសមានឥទ្ឋិពលនៅក្នុងការបញ្ចុះសម្ពាធឈាម។
 
ខ្ទឹមសអាចជួយបញ្ចុះសម្ពាធឈាមដោយសារវារាំងស្ទះដល់ការផលិត អ័រម៉ូន angiotensin II ដែលជាអ័រម៉ូនធ្វើអោយសរសៃឈាមរួមតូច និងរក្សាជាតិអំបិល និងទឹកនៅក្នុងខ្លួន ដែលទាំងអស់នេះគឺសុទ្ឋតែធ្វើអោយសម្ពាធឈាមកើនឡើង។

© រក្សាសិទ្ធិដោយ thmeythmey.com