កីឡាអន្តរជាតិ
អន្តរជាតិ
Neymar មានកិច្ចសន្យាមួយជាមួយមិត្តស្រី «អាចលួចលាក់ស្រីផ្សេងបាន»
23, Jun 2023 , 7:29 pm        
រូបភាព
Neymar Jr. និងមិត្តស្រីរបស់គេ Bruna Biancardi ត្រូវបានគេរាយការណ៍ថាមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Paris Saint Germain អាចបង្កើតចំណងស្នេហា៍ជាមួយស្រីដទៃបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។--

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ កំពុងតែប្រកបអាជីពនៅក្នុងក្រុម PSG ជាកីឡាករដែលមានទម្លាប់ដ៏អស្ចារ្យមួយរូបក្នុងការបង្កើតភាពចម្រូងចម្រាសមិនថាទាំងនៅក្នុងទីលានប្រកួត និងនៅក្រៅទីលានឡើយ។ 
 
សូម្បីតែអាកប្បកិរិយាក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដ៏សាំញាំរបស់រូបគេក៏ធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហាមឃាត់ចំពោះការស៊ុតរបស់គេផងដែរ។ មូលហេតុដែលនាំឱ្យ FIFA ហាមឃាត់ចំពោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកើតឡើងនៅពេលរូបគេលេងឱ្យក្រុម Santos ដែលចលនារបស់គេបានធ្វើឱ្យអ្នកចាំទីធ្វើចលនាមុនពេលការស៊ុតបាល់ចេញពីជើង។
 
នាពេលបច្ចុប្បន្នកីឡាករសញ្ជាតិប្រេស៊ីលក៏កំពុងតែត្រូវបានអ្នកគាំទ្រប្រចាំក្លិប PSG ផ្ទាល់បង្ហាញការមិនសប្បាយចិត្តចំពោះកីឡាកររូបនេះ សម្រាប់ការបង្ហាញទម្រង់លេងក្នុងក្រុមនារយៈពេលប៉ុន្មានរដូវកាលចុងក្រោយមកនេះ។ នៅក្រៅទីលានវិញ រឿងរ៉ាវស្នេហា៍របស់គេតែងតែជាបញ្ហានៃចម្រូងចម្រាស់មួយសម្រាប់កីឡាកររូបនេះ ក្នុងនោះរួមមានត្រូវបានគេឃើញនៅជាមួយនឹងអតីតមិត្តស្រីរបស់គេ Bruna Marquezine នៅក្នុងទីក្រុង Miami ខណៈដែលកំពុងមានចំណងស្នេហា៍ជាមួយមិត្តស្រីនាពេលបច្ចុប្បន្ន Bruna Biancardi។
 
ប៉ុន្តែជាក់ស្តែងអ្វីៗក៏អាចកើតឡើង ដោយមានការអះអាងថា មិត្តស្រីរបស់កីឡាករវ័យ ៣១ឆ្នាំ Bruna Biancardi ដែលកំពុងពពោះកូនរបស់គេ បានបើកជំហឱ្យ Neymar Jr បង្កើតស្នេហា៍ និងរួមភេទជាមួយស្រីដទៃ។
 
បើតាមការអះអាងរបស់កាសែតប្រេស៊ីល Em Off កីឡាករខ្សែប្រយុទ្ធ Neymar Jr និងមិត្តស្រី Bruna Biancardi មានកិច្ចសន្យាជាមួយគ្នាមួយដែលអនុញ្ញាតឱ្យកីឡាករវ័យ ៣១ឆ្នាំអាចបង្កើតស្នេហា និងរួមភេទជាមួយអ្នកផ្សេងបានបាន ប៉ុន្តែដាច់ខាតត្រូវបើស្រោមអនាម័យ និងមិនឱ្យថើបនៅលើបបូរមាត់របស់នារីនោះឡើយ។
 
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ Neymar Jr កំពុងតែមានរឿងរ៉ាវអាស្រូវថ្មីបន្ថែមទៀតទាក់ទងនឹងការលួចក្បត់មិត្តស្រីរបស់គេ អំឡុងពេលនាងពពោះកូនរបស់រូបគេ។ Neymar Jr បានបង្ហោះសារសុំទោសទៅកាន់មិត្តស្រីរបស់គេ Bruna Biancardi ដោយបានអះអាងចំពោះការលួចផិតក្បត់នាង។ 
 
មិនតែប៉ុណ្ណោះ គណនី Instagram របស់តារាបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះផ្ទាល់ក៏បានបាត់បង់ចំនួនអ្នកចុចតាមដានប្រមាណជាង ៨ម៉ឺននាក់ចំពោះការបង្ហោះសារបង្ហាញពីការផិតក្បត់មិត្តស្រីរបស់គេផងដែរ៕
 

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com