កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ម៉ាឡេស៊ីបញ្ជូនអត្តពលិក២៤ប្រភេទកីឡា ទៅប្រជែងមេដាយនៅចិន
23, Jun 2023 , 10:29 pm        
រូបភាព
ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិម៉ាឡេស៊ី។ រូបពី The Star
ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិម៉ាឡេស៊ី។ រូបពី The Star
ដោយ:
ក្រុមប្រឹក្សាកីឡាអូឡាំពិកម៉ាឡេស៊ី (OCM) នឹងបញ្ជូនអត្តពលិកតាមប្រភេទកីឡាចំនួន២៤ ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ Asian Games 2022 នៅប្រទេសចិន ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

 
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការកីឡាអូឡាំពិកម៉ាឡេស៊ី (NOCM) ក្រុមប្រឹក្សាកីឡាម៉ាឡេស៊ីបានសម្រេចចុងក្រោយដោយដាក់កីឡាចំនួន២៤ ប្រភេទក្នុងការប្រកួតកីឡា អាស៊ីលើកទី១៩ (19th Asian Games Hangzhou 2022) នៅប្រទេសចិន។
 

ប្រតិភូ និងអត្តពលិកម៉ាឡេស៊ី ក្នុងដំណើរព្យុះហយាត្រាស៊ីហ្គេមនៅកម្ពុជា។ រូបពី OCM

 
កីឡាទាំង២៤នោះរួមមាន អត្តពលកម្ម លោតទឹក ហែលទឹក បាញ់ព្រួញ វាយសី បាល់បោះ៣ទល់៣ ប្រដាល់សកល កង់គក់ ជិះសេះ វ៉ូស៊ូ ការ៉ាតេ សីដក់ បាញ់កាំភ្លើង តេក្វាន់ដូ កាយសម្ព័ន្ធ ហុកគី ទូកនាគ ជឺជីតស៊ូ បាល់ឱប អុកចិន(ម៉ាជាំង) វាយឆ្មក់ ជីជាំង ទូកក្តោង និងវាយកូនបាល់បុកជញ្ជាំង។
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (19th Asian Games Hangzhou 2022) ដែលពន្យាទៅធ្វើនៅឆ្នាំ២០២៣នេហះ មាន៤៨២វិញ្ញាសា ក្នុងចំណោមកីឡាទាំង៤០ប្រភេទ​​​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នឹងធ្វើនៅក្នុងខេត្ត Zhejiang ក្រុង Hangzhou ប្រទេសចិន។ Hangzhou ជាក្រុងទីបីដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី ដោយលើកដំបូងធ្វើនៅទីក្រុងប៉េកាំង ឆ្នាំ១៩៩០ និងលើកទីពីរ ធ្វើនៅទីក្រុង Gaungzhou នៅឆ្នាំ២០១០៕
 

Tag:
 Asian Games
  OCM
© រក្សាសិទ្ធិដោយ thmeythmey.com