កីឡាជាតិ
ជាតិ
វិសាខា ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ JBM Cup ដោយត្រូវប៉ះក្រុមខ្លាំងសិង្ហបុរី Alam City
24, Jun 2023 , 1:59 pm        
រូបភាព
រូបភាព៖ ក្លិបបាល់ទះវិសាខា
រូបភាព៖ ក្លិបបាល់ទះវិសាខា
ក្លិបកីឡាបាល់ទះវិសាខា បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Johor Bahru-Mayor’s Cup 2023 ក្រោយយកឈ្នះ Sarawak របស់ម្ចាស់ផ្ទះម៉ឡេស៊ីក្នុងជំនួបវគ្គសន្សំពិន្ទុចុងក្រោយពូល A ដោយលទ្ធផល ៣-០ សិត។ វគ្គ១/២ផ្តាច់ព្រ័ត្រ វិសាខារបស់កម្ពុជា ត្រូវជួបក្រុមខ្លាំងសិង្ហបុរី Shah Alam City Council ឯ Win Streak ជួប Way Li ដែលមកពីកោះតៃវ៉ាន់ដូចគ្នា។



ក្រោយការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ចំនួន៣លើក វិសាខា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់១ ស្របពេល Win Streak ឈ្នះទាំង៣ប្រកួតឈរកំពូលតារាងមាន៩ពិន្ទុពេញ។ ក្រុមរបស់ម្ចាស់ផ្ទះម៉ាឡេស៊ីពីក្រុម Wei Xu Johor SUKMA បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ និង Sarawak បាតតារាងក្រោយបរាជ័យទាំង៣លើក។
  

រូបភាព៖ ក្លិបបាល់ទះវិសាខា
 
ពូល B ដែលមានតែ៣ក្រុមចូលរួម ក្រោយឆ្លងកាត់២ប្រកួតរៀងខ្លួន ក្រុម Shah Alam City Council ឈរកំពូលតារាង​ក្រោយឈ្នះទាំង២ប្រកួត ឯ Way Li ឈរលេខ២ និង Songkhla របស់ថៃគ្មានពិន្ទុរាប់ស្ថិតនៅបាតតារាង។
 
ដោយប្រើរូបមន្តលេខ១ពូល A ជួបលេខ២ពូល B និងលេខ១ពូល B ប៉ះលេខ២ពូល A ក្រុមកម្ពុជាវិសាខា ត្រូវប៉ះ Shah Alam City Council ឯ Win Streak ជួប Way Li នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ដោយសារ ពានរង្វាន់ Johor Bahru-Mayor’s Cup 2023 ត្រូវជ្រើសរើសក្រុមស្ថិតនៅចំណត់ថ្នាក់ទីពីលេខ១ ដល់លេខ៧ ដូច្នេះក្រុមដែលមិនអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅតែមានការប្រកួតដើម្បីដណ្តើមចំណាត់ថ្នាក់ទី៥ ថែមទៀត។ 
 
៣ក្រុមដែលត្រូវដណ្តើមចំណាត់ថ្នាក់ទី៥ រូមមានក្រុមលេខ៣ និងលេខ៤ពូល A រូមជាមួយក្រុមលេខ៣ដែលជាក្រុមបាតតារាងពូល B។ Sarawak ក្រុមលេលេខ៤ពូល A ត្រូវបន្តជួប Songkhla ដែលជាក្រុមបាតតារាងពូល B ហើយក្រុមណាឈ្នះ ត្រូវបន្តទៅប៉ះ Wei Xu Johor SUKMA ក្រុមលេខ៣ពូល A ដើម្បីដណ្តើមយកចំណាត់ថ្នាក់ទី៥។
 
ការប្រកួតវគ្គខ្វែង និងបន្តធ្វើនៅថ្ងៃទី២៤ ខែមិថុនានេះ នៅទីលាន MBJB ទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី។ ជំនួបផ្តាច់ព្រ័ត្រដើម្បីដណ្តើមលេខ១ លេខ៣ និងលេខ៥ នឹងធ្វើនៅថ្ងៃទី២៥ ខែមិថុនា ក្នុងទីតាំងដដែល៕
 

Tag:
 កីឡាបាល់ទះ
  JBM
© រក្សាសិទ្ធិដោយ thmeythmey.com