ជាតិ
គ្រូបង្រៀនជាង ៣០០នាក់ នៅភ្នំពេញធ្វេីទស្សនកិច្ចនៅតំបន់កោះថ្ម X16 ដេីម្បីស្វែងយល់ពីវីរភាពរបស់ សម្ដេច ហ៊ុន សែន
24, Jun 2023 , 10:59 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាល រងរាជធានីភ្នំពេញ  បានដឹកនាំលោកគ្រូ អ្នកគ្រូជាង  ៣០០នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់ X១៦ នៅក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤  ខែមិថុនា  ឆ្នាំ២០២៣នេះ។ នេះជាលើកទី៣ហើយដែលលោក នួន ផារ័ត្ន បានដឹកនាំយុវជន និង គ្រូបង្រៀន  ឱ្យស្វែងយល់អំពីទីតាំងប្រវត្តិសាស្ត្ររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាប់ផ្តើមឈានជើងដំបូងចាកចេញពីមាតុភូមិនៅយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ ដើម្បីបង្កើតជាកងកម្លាំងរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

 
ក្នុងដំណើរទស្សនកិច្ចនេះ លោក នួន ផារ័ត្ន  ក៏បានរំឭកពីគំរូវីរភាពរបស់ សម្ដេច ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងយកជីវិតជាដើមទុនដើម្បីជាតិ និងប្រជាជនកម្ពុជា។  
 
 


















© រក្សាសិទ្ធិដោយ thmeythmey.com