ជាតិ
អត្ថបទពាណិជ្ជកម្ម
កសិកម្ម បាន​ផ្លាស់ប្តូរជីវភាពប្រជាជនខេត្តក្រចេះ
27, Jun 2023 , 8:15 am        
រូបភាព
ក្រចេះ៖ ផ្លូវធំទូលាយ ផ្ទះថ្មី និងសំឡេងម៉ាស៊ីនដែលកំពុងដំណើរការលើកសិដ្ឋាន កំពុង​ធ្វើ​ឱ្យ​​សេដ្ឋកិច្ចស្រុកស្នួល ខេត្តក្រចេះ ​មានការផ្លាស់​ប្តូរ​ថ្មី​ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងការ​ធ្វើឱ្យ​ប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់​ក៏កាន់​តែ​មានភាព​ប្រសើរ​ឡើងផងដែរ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនភាគ​ហ៊ុន​កសិកម្ម Truong Hai (THACO AGRI) ដែលរួមមានក្រុមហ៊ុនតូចចំនួន ៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eastern Rubber , ក្រុមហ៊ុន Binh Phuoc Kratie , ក្រុមហ៊ុន Sovannvuthy) ដែលកំពុង​វិនិយោគ​ជាច្រើន លើវិស័យ​កសិកម្ម​នៅខេត្តក្រចេះ។​
 
ពីមុនស្រុកស្នួលជាតំបន់លំបាកមួយ នៃខេត្តក្រចេះ ប្រជាជនរស់នៅ​ប្រកបមុខរបរ​ដាំដុះ ការធ្វើដំណើរពិបាកខ្លាំងណាស់ ចំនួនគ្រួសារដែល​ប្រើប្រាស់​អគ្គិសនី​តិចតួចណាស់។​ ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩មក​ ហេដ្ឋារចនាសម្ព័ន្ធស្រុកស្នួល មានការ​ផ្លាស់ប្ដូរថ្មី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ជាក់​ស្តែង ផ្លូវលំ ដែលមាន​យានជំនិះធ្វើដំណើរជា​បន្តបន្ទាប់គ្នា​ពីកណ្តាល​ខេត្តទៅ​តំបន់​ផលិតកម្ម និង​ទីលំនៅ​។ នៅសងខាងផ្លូវជាជួរផ្ទះដ៏រឹងមាំ បំពាក់​ដោយឧបករណ៍​ប្រើប្រាស់​យ៉ាងពេញលេញ ជាប់មន្ទីរពេទ្យ និង​សាលារៀន ប្រការទាំងនេះ បាន និងកំពុង​នាំមកនូវ​ភាព​រំភើបរីករាយ​ដល់​ប្រជាពលរដ្ឋនៅទីនេះ។​
 


អ្នកស្រី ហួន ចន្ធី បុគ្គលិកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eastern Rubber ​ បានឱ្យដឹង​ថា៖« ការងារនៅក្នុងចំការ​នេះគឺមិនមាន​ភាពពិបាក​នោះទេ ​សម្រាប់អ្នកស្រី ក៏ដូចជាកម្មករ​ដទៃ​ទៀត ជាក់ស្ដែងការងារដែលកំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជាដកស្មៅ ដាំស្មោះ សម្រាប់គោ និងការងារកសិកម្មផ្សេងៗទៀត»។
 
អ្នកស្រីបន្តថា៖«ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco ក៏ទទួល​បាន​នូវ​ការស្នាក់នៅដោយឥតគិតថ្លៃ ពោលគឺក្រុមហ៊ុន​មាន​ផ្ដល់ផ្ទះស្នាក់សម្រាប់កម្មករ​ទាំង​អស់ ទឹក ភ្លើង ក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មានគឺ​​​ក្រុមហ៊ុន​ជា​​អ្នក​ចំណាយ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់​ក៏ក្រុមហ៊ុនផ្ដល់​ការថែទាំ​ដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ  ឬក៏កម្មក​រអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លែផងដែរ»។​
 


អ្នកស្រី សែម ចន្នី មកពីស្រុកឈូក ខេត្តកំពត បានចូលធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុន​រយៈពេលជាង២ឆ្នាំមកហើយនោះបាន​និយាយឱ្យ​ដឹង​ថា អ្នកស្រីស្រលាញ់ពេញចិត្ត​នឹងការ​ងារ​នៅក្នុងចំការនេះណាស់ ហើយគាត់ទំនងជាត្រូវធ្វើការនៅក្នុងក្រុមហ៊ុននេះ ​យូរបន្ត​ទៀត ពីព្រោះ​ថា​ក្រុមហ៊ុនបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់រូបគាត់ ក៏ដូចជាកម្មករ​ផ្សងៗ​ទៀត​។ អ្នកស្រីបានមកធ្វើការនៅក្នុងចំការនេះ ២នាក់កូនស្រី និង​ទទួលបាន​ប្រាក់ខែសមរម្យដោយក្នុងម្នាក់អាចទទួលបានប្រាក់ខែជាធម្យមជាង២០០ដុល្លារអាមេរិក និងមានប្រាក់ដំណាច់​ឆ្នាំបន្ថែមផង​ដែរ។ 
 
អ្នកស្រីនិយាយថា ៖« ខ្ញុំស្រលាញ់ក្រុមហ៊ុននេះ ខ្ញុំនឹងបន្តធ្វើការជាមួយក្រុមហ៊ុន​យូរអង្វែង​តទៀត ហើយខ្ញុំក៏សូមផ្ដាំផ្ញើចំពោះអ្នក ដែល​មិនមាន​ការងារធ្វើអាចមកធ្វើការ​នៅក្នុង​ចំការ​របស់​ក្រុមហ៊ុន Thaco  ពីព្រោះក្រុមហ៊ុន​មានផ្ដល់អត្ថប្រយោជន៍​ជាច្រើន​ក្រៅពី​ប្រាក់កម្រៃ​ប្រចាំថ្ងៃ» ។​
 


អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Thaco Agri​ ប្រចាំ​ស្រុកស្នួលបានឱ្យដឹងថា រហូត​មកដល់ពេលនេះ ក្រុមហ៊ុនបានចាប់ដំណើរ​ការ​រយៈ​ពេល​ប្រមាណជាង ៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៣ពាន់នាក់ ដោយបុគ្គលិក​ទាំងអស់​ត្រូវបានក្រុមហ៊ុន​ផ្ដល់​កន្លែងស្នាក់នៅ ការថែទាំសុខភាព ហើយសម្រាប់​បុគ្គលិក​កម្មករនៅក្នុងក្រុមហ៊ុនដែលមានកូនៗឈានដល់អាយុចូលរៀន ក៏ក្រុមហ៊ុនបាន​បង្កើត​សាលា​រៀន​នៅ​ក្នុងចំការ និងផ្ដល់ការអប់រំដល់កូនៗរបស់កម្មករដោយមិនគិតថ្លៃ ។ 
គួរបញ្ជាក់ដែរថា ក្រៅពីការវិនិយោគអាជីវកម្ម ក្រុមហ៊ុនក៏ផ្តោតសំខាន់ទៅលើ​សុខុមាលភាពសង្គមក្នុងតំបន់ផងដែរ។ ជាក់ស្ដែង កន្លង​មក​ក្រុមហ៊ុន​​បាន​ជួយ​ដល់អាជ្ញាធរ​​មូលដ្ឋាន​ក្នុង​ការ​សាងសង់​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម។ល។​ ខណៈដែលទិសដៅរបស់ក្រុមហ៊ុន​គឺជំរុញ​ការអភិវឌ្ឍផ្សារភ្ជាប់ជាមួយ​នឹងការ​ចែករំលែក​ផលលំបាក និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋនៅទីនេះ៕
 
 





 
(អត្ថបទពាណិជ្ជកម្ម)




© រក្សាសិទ្ធិដោយ thmeythmey.com