កីឡាជាតិ
ជាតិ
Futsal Cup៖ Down town Sport លត់ Arigato United ១៤-០
26, Jun 2023 , 10:59 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទាត់ Down town Sport(លឿង) និងក្រុម ARIGATO UNITED (ខ្មៅ)។ រូបពី រស់ ស៊ីរដ្ឋា
ការប្រកួតរវាងក្រុមបាល់ទាត់ Down town Sport(លឿង) និងក្រុម ARIGATO UNITED (ខ្មៅ)។ រូបពី រស់ ស៊ីរដ្ឋា
ដោយ:
ក្រុម Down town Sport តែមួយគត់ដែលស៊ុតគូប្រកួតដោយគ្មានការតដៃក្នុងលទ្ធផល ១៤-០ លើក្រុម Arigato United ក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងសាលពានរង្វាន់ Futsal Cup2023 ដែលធ្វើឡើងនៅទីលានបាល់ទាត់ក្នុងសាល មជ្ឈមណ្ឌល ឌឹប្ល៊ូស្ព៉តអារីណា (The Blue Sport Arena)ថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៣។

 
ការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ Futsal Cup2023 ដំណាក់កាលទី១ បានបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រុមខ្លាំង Down town Sport យកបាន៣ពិន្ទុពីក្រុម ARIGATO UNITED។ គូបន្តបន្ទាប់ MV FC ទម្លាយសំណាញ់ទី FCA PHNOM PENH ១៣-៤ ដែលជាការប្រកួតដ៏ជក់ចិត្ត។



ចំណែក ALEXING FUTSAL យកបាន៣ពិន្ទុ បន្ទាប់ស៊ុតទៅលើក្រុម YOUNG FIGHTER FT ១០-៦ រីឯមាន់បំពងក្តៅស្រួយ លត់ក្រុម TAI CHI FT ក្នុងលទ្ធផល ៨-២។ ក្រុម EMPIRE OF PHOENIX ភ្លាត់ចាញ់ មីហឹរ SEOUL YOUNG GUN ក្នុងលទ្ធផល ៣-៥ ខណៈស៊ីសុផន FC ឈ្នះ PREMIUM UNITED ទាំងប្រផិតប្រផើយ ៧-៦។
 
ក្រុម OV MAL FC នៅតែធ្វើបានល្អដោយស៊ុតទម្លាយសំណាញ់ទី YOUNGCHESTER ១១-២ មុនGPS SPORTS FT ស៊ីក្រុម ALPHA&OMEGA ៩-៤ និងគូស្វិតស្វាញក្រុមខ្លាំង AVATAR FC យក៣ពិន្ទុពីក្រុម C-LIGHT FT ទាំងលទ្ធផលដ៏តានតឹង ៥-៣៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 Futsal Cup
© រក្សាសិទ្ធិដោយ thmeythmey.com