ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ បក្សនីមួយៗ អាចហែឃោសនាទ្រង់ទ្រាយធំ បាន៤លើក
29, Jun 2023 , 8:59 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរយៈពេល២១ថ្ងៃ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឱ្យបណ្ដាបក្សនីមួយៗ ចេញឃោសនា ទ្រង់ទ្រាយធំបាន​ចំនួន៤លើក។

 
ការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ខែកក្កដា ដល់២១ខែកក្កដា។ ចំពោះការហែក្បួនឃោសនាទ្រង់ទ្រាយធំ គឺមិនរាប់បញ្ចូលការដើរចែកខិតិប័ណ្ណតាមផ្ទះ និងការជួបប្រជុំតាមការិយាល័យបក្សឡើយ។ 
 
ទម្រង់ដែលចាត់ទុកជាការហែក្បួនឃោសនាទ្រង់ទ្រាយធំ មាន៣ទម្រង់។ ទីមួយ មានអ្នកនាំទ្រ និងសមាជិកបក្ស ដើរហែចាប់ពី២០នាក់ឡើងទៅ អមដោយឃោសនស័ព្ទ(មេក្រូ) រួមទាំងមានការចាក់ភ្លេងឬប្រគំតន្ត្រី។ ទីពីរ អ្នកគាំទ្របក្ស ហែដោយរថយន្តពីរគ្រឿង រួមនឹងម៉ូតូ១០គ្រឿង។ ទីបី ការហែមានទោចក្រយានលើសពី២០គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ហើយបន្ថែមថា តាមដងទន្លេ ទូកឬកាណូត ដែលបានចូលរួមហែបក្សចាប់ពីចំនួនពីរទូកឡើងទៅ ក៏ត្រូវរាប់ចូលជាការហែទ្រង់ទ្រាយធំដូចគ្នា៕ 
 

Tag:
 បោះឆ្នោត
  ឃោសនា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com