ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ហង្ស ពុទ្ធា៖«ខ្ញុំ ស៊ាំនឹងការរិះគន់ តែ គជប អនុវត្តតែតាមច្បាប់ប៉ុណ្ណោះ»
28, Jun 2023 , 5:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់ថា ការរិះគន់ដំណើរការបោះឆ្នោតពាក់ព័ន្ធនឹងបញ្ហានយោបាយ ពុំបានឆ្លុះបញ្ចាំងពីការពិតឡើយ ខណៈ គ.ជ.ប បានរៀបចំការពោះឆ្នោតតាមនីតិវិធីនៃច្បាប់។

 
«ខ្ញុំហាក់ដូចជាស៊ាំជាមួយនឹងបញ្ហានេះហើយ(ការរិះគន់ គ.ជ.ប)។ យើងអាចនិយាយបានថា នៅលើពិភពលោក គ្មានការបោះឆ្នោតណាដែលល្អឥតខ្ចោះនោះទេ! ប៉ុន្តែ អ្វីដែលសំខាន់ គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួន ឱ្យស្របតាមច្បាប់និងនីតិវិធី…»។ លោក ហង្ស ពុទ្ធា ប្រាប់ពីអារម្មណ៍របស់ខ្លួនមកកាន់សារព័ត៌មានថ្មីៗបែបនេះ៕
 

Tag:
 បោះឆ្នោត
  នយោបាយ
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com