ជាតិ
បោះឆ្នោត
គ.ជ.ប វាយតម្លៃថា ឃោសនាបោះឆ្នោតថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូន
02, Jul 2023 , 10:40 am        
រូបភាព
ក្រោយការដង្ហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃដំបូង គឺថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានតាមដានមើលព្រឹត្តិការណ៍នេះជាប់ ក៏ចេញមកវាយតម្លៃជារួម តាមរយៈសេចក្តីប្រកាសព័ត៌មាន។


 
គ.ជ.ប អះអាងដូច្នេះថា៖«ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគ.ជ.បគ្រប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ»។ 
 
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោត មានរយៈពេល២១ថ្ងៃ ដោយថ្ងៃបញ្ចប់ គឺថ្ងៃទី២១កក្កដា។ ២៣កក្កដា គឺជាថ្ងៃបោះឆ្នោត ហើយក្នុងសន្លឹកឆ្នោត មានគណបក្ស១៨៕ 
 

Tag:
 (ឃោសនាបោះឆ្នោត)
© រក្សាសិទ្ធិដោយ thmeythmey.com