ជាតិ
ព្រះករុណា យាងប្រគេននិងប្រទានសញ្ញាប័ត្រដល់និស្សិត-សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
03, Jul 2023 , 11:30 am        
រូបភាព
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូល ក្នុងព្រះរាជពិធីប្រគេននិងប្រទានសញ្ញាប័ត្រដល់និស្សិត-សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូល ក្នុងព្រះរាជពិធីប្រគេននិងប្រទានសញ្ញាប័ត្រដល់និស្សិត-សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងធ្វើជាព្រះរាជអធិបតីក្នុងពិធីប្រគេននិងប្រោសព្រះរាជទានសញ្ញាប័ត្រដល់និស្សិត-សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលសន្និសីទចតុមុខ។


 
សម្តេចព្រះសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បានយាងចូលរួមក្នុងពិធីនេះដែរ។ ចំណែកមន្រ្តីជាន់ខ្ពស់ខាងគ្រហស្ថ ដែលចូលរួម មានដូចជា សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ឈិត សុខុម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាដើម។
 
សម្តេចព្រះសង្ឃរាជ បួរ គ្រី មានបន្ទូលថា ក្នុងការដំណើរការអស់រយៈពេល១៩ឆ្នាំមកនេះ ពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា បានពង្រឹងធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍជាតិ៕ 


 សមណនិស្សិត និមន្តទទួលសញ្ញាប័ត្រពីព្រះរាជា។ 

Tag:
 (ព្រះមហាក្សត្រ)
© រក្សាសិទ្ធិដោយ thmeythmey.com