ជាតិ
បុគ្គល២២នាក់ដែលផ្តល់អនុសាសន៍ឱ្យផ្អាកហ្វេសប៊ុក សម្តេច ហ៊ុន សែន ត្រូវបានហាមឃាត់មិនឱ្យចូលកម្ពុជា
04, Jul 2023 , 5:38 pm        
រូបភាព
«អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្ យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកគណនីហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន គឺមានលក្ខណៈនយោបាយ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៤ ខែកក្កដា។

 
កម្ពុជាថា មិនអាចទទួលយកបានឡើយ ចំពោះអនុសាសន៍ដែលមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត។
 
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស បានចេញបញ្ជីរាយនាមឈ្មោះបុគ្គលចំនួន២២រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) នៃក្រុមហ៊ុន Meta ដោយចាត់ទុកថាជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA)។
បុគ្គលទាំង២២នោះ ត្រូវបានហាមឃាត់មិនឱ្យចូលកម្ពុជា។ ក្នុងករណីមានវត្តមាននៅកម្ពុជា ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជា ក្នុងរយៈពេល៤៨ម៉ោង ដោយគិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៤ ខែកក្កដា៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com