ជាតិ
សង្គមជាតិ
តើពាក្យ«អង្គរ»មានប្រវត្តិមកពីណា?
05, Jul 2023 , 2:39 pm        
រូបភាព
សៀមរាប៖ «អង្គរ» បានអានក្លាយពីពាក្យសំស្ក្រឹតថា «នគរ» ប្រែថា រាជធានី។ អង្គរប្រៀបដូចនឹងវត្ថុបុរាណមួយដែលមានប្រវត្តិសាស្រ្តយូរអង្វែង ដែលបានវិវឌ្ឍន៍តាមសូរស័ព្ទនៃភាសាសាស្រ្ត និងអត្ថន័យរបស់ខ្លួន។

 
ការវិវឌ្ឍន៍នៃពាក្យនេះ បានបង្ហាញពីអារ្យធម៌ទាំងមូលដែលមានលក្ខណៈពិសេស និងតឹកតាងបង្ហាញពីការអភិវឌ្ឍក្រុងដ៏គួរឱ្យភ្ញាក់ផ្អើលស្ញប់ស្ញែងនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។


 
បើយោងតាមសៀវភៅនៃអាជ្ញាធរជាតិអប្សរា«អង្គរ៣០ឆ្នាំ ១៩៩២-២០២២», អង្គរ មិនត្រឹមតែជារាជធានីនៃចក្រភពមួយទេ តែបានក្លាយជាអារ្យធម៌មួយដោយខ្លួនឯង ហើយបានរីកសន្ធឹងទៅសម្គាល់ដល់តំបន់ភូមិសាស្រ្តទាំងមូលទៀតផង។ ទឹកដីនេះបានបង្កើតអារ្យធម៌ដ៏រុងរឿងមួយ ដែលអាចសម្គាល់បានដោយការត្បាញបញ្ចូលគ្នារវាងស្ថានភាពភូមិសាស្រ្តលាយឡំជាមួយសំណល់បុរាណវិទ្យា។
 
ទីក្រុងពិសិដ្ឋ ព្រះនគរ ដែលផ្សំឡើងដោយប្រាសាទរាប់រយ អាងរក្សាទឹកបារាយណ៍ ប្រព័ន្ធធារាសាស្រ្ត និងសំណល់បុរាណវិទ្យាដទៃទៀតតាំងនៅក្នុងលំហទេសភាពធំទូលាយមួយ ដែលមានក្រុងតូចៗ ទីប្រជុំជនជាច្រើននៅផ្តុំគ្នា លេចឡើងជាបន្តបន្ទាប់៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com