កីឡាអន្តរជាតិ
អន្តរជាតិ
World Cup​ នារី៖ សមាសភាព២៣រូបរបស់ក្រុមបាល់ទាត់នារីចិន
06, Jul 2023 , 7:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីចិន បង្ហាញសមាសភាពកីឡាការិនីចំនួន ២៣រូបសម្រាប់ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ដែលធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ អ្នកស្រី Shui Qingxia គ្រូជម្រើសជាតិចិន កំណត់គោលដៅចុងក្រោយ ធ្វើយ៉ាងណាឡើងឱ្យដល់វគ្គ ៨ក្រុមចុងក្រោយ។

​បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ចិន ក្រុមរហ័សនាមកូលាបដែក នឹងធ្វើដំណើរទៅកាន់ទីក្រុង​ ​Adelaide នៅថ្ងៃទី៧ ខែកក្កដា ដែលជាទីកន្លែងពួកគេត្រូវបោះជំរុំហ្វឹកហាត់សម្រាប់បេសកកម្មប្រជែងពានរង្វាន់ ​Women’s World Cup 2023។ Women’s World Cup 2023 នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២០​ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។
 
ស្ថិតក្នុងចំណោមកីឡាការិនី ២៣រូប សម្រាប់ការប្រកួតប្រជែង កីឡាការិនីចំនួន ៩នាក់ធ្លាប់មានបទពិសោធន៍លេងនៅព្រឹត្តិការណ៍ World Cup ដោយក្នុងនោះរួមមានប្រធានក្រុម Wang Shanshan និងខ្សែប្រយុទ្ធដ៏មុតស្រួចប្រចាំក្រុម Wang Shuang។
  


ក្រុមជើងឯករងឆ្នាំ ១៩៩៩ ចិន កាលពីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Women’s ​World Cup 2019 នៅក្នុងប្រទេសបារាំង ក្រុមបាល់ទាត់នារីចិនរងបរាជ័យធ្លាក់ចេញក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ តែមកប្រជែងនៅក្នុងពានរង្វាន់ ​Asian Cup ក្រុមនារីចិនយកឈ្នះលើក្រុមនារីកូរ៉េខាងត្បូង យ៉ាងលំបាកកាលពីឆ្នាំ ២០២២​ បង្កើនក្តីសង្ឃឹមសម្រាប់ការប្រកួតក្នុងទឹកដីប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
 
​​​ក្រុមបាល់ទាត់នារីចិន នឹងត្រូវតទល់ជាមួយក្រុមដាណឺម៉ាក ក្នុងទីក្រុង Perth សម្រាប់ការប្រកួតប្រជែងក្នុងពូល D នៅថ្ងៃទី២២ ខែកក្កដា មុនពេលជួបហៃទី និងអង់គ្លេស៕
 
អ្នកចាំទី ៖ Zhu Yu, Xu Huan, Pan Hongyan
ខ្សែការពារ ៖ Wu Haiyan, Yao Wei, Wang Linlin, Gao Chen, Chen Qiaozhu, Li Mengwen, Dou Jiaxing
ខ្សែបម្រើ ៖ Zhang Rui, Yao Lingwei, Gu Yasha, Zhang Xin, Yang Lina, Wu Chengshu, Zhang Linyan, Shen Mengyu
ខ្សែប្រយុទ្ធ ៖ Wang Shanshan, Wang Shuang, Tang Jiali, Xiao Yuyi, Lou Jiahui៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com