FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ណែនាំអាជ្ញាកណ្តាលបញ្ឈប់ការខ្ជះខ្ជាយពេល​ក្នុងការប្រកួត World Cup នារី
08, Jul 2023 , 4:59 pm        
រូបភាព
​សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រាប់ទៅកាន់ក្រុមអាជ្ញាកណ្តាល​ដែលមាន​វត្ត​មាន​នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ស្ត្រី Women’s World Cup 2023 នៅ​ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កុំឱ្យពន្យាពេលវេលាការប្រកួតខ្ជះខ្ជាយ ក្នុង​ពេល​បន្ថែមពេលវេលាបង្គ្រប់។

FIFA ដាស់តឿនក្រុមអាជ្ញាកណ្តាលទៅលើ ពេលវេលាដែលបានខ្ជះខ្ជាយទៅលើ ការផ្លាស់​ប្តូរ​កីឡាករ, កីឡាកររបួស, ការអបអរគ្រាប់បាល់ និងការត្រួតពិនិត្យប្រព័ន្ធ ​VAR។ FIFA ទាមទារឱ្យការបន្ថែមពេលវេលាបន្ថែមបង្គ្រប់នឹងត្រូវធ្វើឡើងនៅចុងម៉ោងតាមវគ្គនីមួយៗជា​ជាង បន្ថែមក្រោយពេល​វេលា ៩០នាទីនៃការប្រកួត។
 
កាលពីការប្រកួតនៅក្នុងប្រទេសកាតា World Cup 2022 ពេលវេលាបន្ថែមបង្គ្រប់យូរបំផុត​មាន​រយៈពេល​ដល់ទៅ ១១នាទី ដែលបានបូកបន្ថែមនៅក្នុងការប្រកួត។ ការប្រកួតរបស់​ក្រុម​អង់គ្លេស បើកឆាកទល់ក្រុមអ៊ីរ៉ង់ជាការប្រកួតមួយ ដែលត្រូវបានគេកត់ត្រាថា ជាការ​ប្រ​កួត​ដែល​ខាតពេលវេលាប្រមាណដល់ទៅ ២៧នាទី។
 
អាជ្ញាកណ្តាលក៏ស្ថិតក្រោមការណែនាំបន្ថែមផងដែរ ដើម្បីឱ្យមានភាពសកម្មនៅលើ​ពេល​ចាប់ផ្តើមការប្រកួតឡើងវិញ​ ដូចជាការទាត់បាល់ហ្វ្រីឃីក ការបោះបាល់ និងទាត់បាល់ជ្រុង ព្រមទាំងការទាត់បាល់ ចេញពីអ្នកចាំទីជាដើម។
 
ភាពខុសគ្នាសំខាន់ពីរ នៅក្នុងការប្រកួតក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បើ​ធៀប​នឹងប្រទេសកាតា អាជ្ញាកណ្តាលនឹងត្រូវប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីត្រួត​ពិនិត្យ​នៅលើទីលានប្រកួតរួច។ អាជ្ញាកណ្តាល ក៏ត្រូវក្លាយជាផ្នែក​នៃការបន្ថយ​ការគៀប​សង្គត់ពីសំណាក់អ្នកចាំទី ដែលព្យាយាមរំខានអ្នកទាត់បាល់ពិន័យ ១១ម៉ែត្រផងដែរ។
 
អាជ្ញាកណ្តាល នឹងប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ក៏ដូចជាអ្នកតាមដាន​តាម​រយៈ​កញ្ចក់ទូរទស្សន៍ អំពីការសម្រេចចិត្តចុងក្រោយ ​ដែលពួកគេនឹងត្រូវ​ធ្វើឡើង​សម្រាប់​ការ​កាត់សេចក្តីការប្រកួតលើទីលាន៕
 
 

Tag:
 FIFA
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com