ជាតិ
សាកលវិទ្យាល័យវៀតណាម Ton Doc Thang ផ្តល់អាហារូបករណ៍១៦៥កន្លែង ដល់​និស្សិត​ខ្មែរ
09, Jul 2023 , 7:59 am        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា (រូបភាពតំណាង)  រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា (រូបភាពតំណាង) រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
ភ្នំពេញ៖ សាកលវិទ្យាល័យ Ton Doc Thang របស់វៀតណាម​ ​ផ្តល់​អាហារូបករណ៍ចំនួន ១៦៥​កន្លែង​ សម្រាប់ឆ្នាំសិក្សា ២០២៣- ២០២៤នេះ ដល់និស្សិតកម្ពុជា។ បើតាម​សេចក្តី​ជូន​ដំណឹ​ង​​របស់ក្រសួងអប់រំ ចុះថ្ងៃទី៥ កក្កដា អាហារូបករណ៍នេះ គឺសម្រាប់ថ្នាក់បរិញ្ញា​បត្រ​បង្រៀនជាភាសាវៀតណាម ​ថ្នាក់បរិញ្ញាបត្របង្រៀនជាភាសាអង់គ្លេស និងថ្នាក់​ត្រៀម​ជាភាសាវៀតណាម។

 
 
 សេចក្តី​ជូន​ដំណឹ​ង​​ដដែលបញ្ជាក់ថា អាហារូបករណ៍​សម្រាប់ថ្នាក់បរិញ្ញាបត្របង្រៀនជា​ភាសាវៀតណាម មានទាំងអស់ ៨៥កន្លែង ក្នុងនោះអាហារូបករណ៍ពេញលេញចំនួន ៧៥​កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០កន្លែង។ រីឯ អាហារូបករណ៍ថ្នាក់​បរិញ្ញា​បត្រ​បង្រៀនជាភាសាអង់គ្លេស មាន៣០កន្លែង ដោយ​អាហារូបករណ៍ពេញលេញចំនួន ២០​កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០កន្លែង។ ចំណែក​ថ្នាក់ត្រៀម​ភាសា​វៀតណាម  គឺជាអាហារូបករណ៍ពេញលេញមានចំនួន ៥០កន្លែង។ 
 
សម្រាប់ព័ត៌មានទាក់ទងនឹងការដាក់ពាក្យ និងលក្ខខណ្ឌ​ផ្សេងៗនៃ​អាហារូបករណ៍​នេះ  ​បេក្ខជន​អាចចូលអាន និងចុះឈ្មោះ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និង​កីឡា៕
 
 
 
 
 

Tag:
 អប់រំ
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com