ជាតិ
ទេសចរនឹងមានកន្លែងគយគន់ថ្ងៃរះ និងថ្ងៃលិចកាន់តែច្រើននៅតំបន់អង្គរ
09, Jul 2023 , 5:59 pm        
រូបភាព
សៀមរាប៖ ក្រៅពីទស្សនាប្រាសាទ, បុរាណស្ថាននានា, ព្រៃព្រឹក្សា, សត្វ, ជីវភាព ប្រជាជននៅតំបន់អង្គរ…ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចគយគន់ថ្ងៃរះ និងថ្ងៃលិច​បានច្រើនកន្លែងបន្ថែមទៀត។

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំបន្ថែមខ្សែទស្សនាគយគន់ថ្ងៃលិច និងថ្ងៃរះ។ បច្ចុប្បន្ននៅ​ក្នុងរមណីយដ្ឋានអង្គរមានទីតាំងគយគន់ថ្ងៃលិច និងថ្ងៃរះដ៏មានភាពទាក់ទាញ  និង​ពេញនិយម​ចំនួនពីរគឺ ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។ 
  


ដើម្បីធ្វើឱ្យមាន ភាពសម្បូរបែបនិងបញ្ចៀសការកកកុញលំហូរនៃភ្ញៀ​វទេសចរនៅ​ក្នុងតំបន់អង្គរហើយដើម្បីឱ្យស្របទៅតាមចក្ខុវិស័យរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំង អនុសាសន៍​របស់អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ អាជ្ញាធរជាតិអប្សរា បានស្នើ និងរៀបចំខ្សែទស្សនាគយគន់ថ្ងៃលិច និងថ្ងៃរះដែលមាន សក្តានុពលនៅប្រាសាទភ្នំក្រោម ស្រះស្រង់ ខ្លោងទ្វារទន្លេអុំ កំពែង អង្គរធំ(ប្រាសាទជ្រុងទិសនិរតី) និងបារាយណ៍ខាងលិច បន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។
 
បើយោងតាមសៀវភៅអង្គរ«៣០ឆ្នាំ», ខ្សែទស្សនាថ្ងៃលិច និងថ្ងៃរះនៅប្រាសាទ ភ្នំក្រោមត្រូវ បានរៀបចំ និងដាក់ដំណើរការសាក ល្បងមុនគេដើម្បីបានបទពិសោធន៍ល្អៗឈាន ទៅអនុវត្តនៅទីតាំងផ្សេងៗបន្តបន្ទាប់ដូចខាងក្រោម៖ 
 
១. ខ្លោងទ្វារទន្លេអុំ
២. ប្រាសាទជ្រុងភាគនិរតី
៣. បារាយណ៍ខាងលិច
៤. ស្រះស្រង់៕ 
 
 

Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com