កីឡាអន្តរជាតិ
អន្តរជាតិ
PSG ចុះកិច្ចសន្យា ៥ឆ្នាំយកខ្សែបម្រើកូរ៉េខាងត្បូង Lee Kang-in ពីក្លិប ​Real Mallorca
09, Jul 2023 , 9:39 pm        
រូបភាព
​Lee Kang-in កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចូលរួមក្រុម ​Paris Saint Germain ជាមួយកិច្ចសន្យា ៥ឆ្នាំ ដោយពីផ្លាស់ពីក្រុម Real Mallorca។ នេះបើតាមការ ប្រកាសរបស់ក្លិបទាំងពីរ នៅថ្ងៃទី៨ ខែកក្កដា។

កីឡាករវ័យ ២២ឆ្នាំ មានតួនាទីជាខ្សែបម្រើ បានចំណាយពេល ២រដូវកាលស្ថិតក្នុង​ក្រប​ខណ្ឌ ​La Liga ដោយបានបង្ហាញខ្លួនចំនួន ៧៣ប្រកួត នឹងរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ និង​បញ្ជូនបាល់ចំនួន ១០លើក។
 
«វាគឺពិតរឿងនឹកស្មានមិនដល់ដែលបានចូលរួមជាមួយ Paris Saint Germain នេះគឺជាក្លិប​ដ៏ធំ​មួយក្នុងពិភពលោក ជាមួយនឹងកីឡាករអស្ចារ្យបំផុតលើពិភពលោក។ ខ្ញុំមិនអាចរង់ចាំ​បានឡើយ សម្រាប់ការប្រកួតដំណើរផ្សេងព្រេងថ្មី។»។ នេះបើតាមសម្តីរបស់ ​Lee Kang-in​។ 
  


Lee Kang-in ជាកីឡាករទី៤ ហើយដែលត្រូវបានក្លិប PSG ចុះកិច្ចសន្យា​នាំយក​សម្រាប់​រដូវកាលថ្មី ដោយចូលរួមជាមួយនឹងខ្សែបម្រើ ​Manuel Ugarte, ខ្សែការពារ Milan Skriniar, ខ្សែប្រយុទ្ធ Marco Asensio។
 
កីឡាករសញ្ជាតិកូរ៉េខាងត្បូង នឹងត្រូវស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក សញ្ជាតិអេស្ប៉ាញ ​Luis Enrique បន្ទាប់ពីក្លិបបានបណ្តេញលោក ​Christophe Galtier ដែលជាគ្រូបង្វឹកចេញ​ក្រោយ​ដឹកនាំបាន ១រដូវកាល៕
 
 

Tag:
 Lee Kang-in
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com