កីឡាអន្តរជាតិ
អន្តរជាតិ
De Gea ចាកចេញពីក្រុមបិសាចក្រហមក្រោយរួមរស់រយៈពេល ១២ឆ្នាំ
10, Jul 2023 , 10:44 am        
រូបភាព
David de Gea នៅថ្ងៃទី៨ ខែកក្កដា បានប្រកាសពីការចាកចេញពីក្លិប Manchester United បន្ទាប់ពីរួមរស់អស់រយៈពេល ១២ឆ្នាំ ក្នុងនាមជាអ្នកចាំទី ដៃទីមួយ​ក្នុងក្រុមនឹងពាក់អាវ​លេខ ១ ដ៏អស្ចារ្យ ក្នុងក្រុម ឮស្ថិតនៅក្របខណ្ឌ Premier League។



អ្នកចាំទីសញ្ជាតិអេស្ប៉ាញកាលពីរដូវកាលមុន បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel ដែលជាអ្នកចាំទីប្រចាំប្រវត្តិសាស្ត្រក្រុម​ដែលរក្សាសំណាញ់ទី​មិនឱ្យគេ​ស៊ុត​ចូលច្រើនជាងគេ និងជាកីឡាករ​ដែលទទួលបានការពេញចិត្ត ពីសំណាក់អ្នកគាំទ្រ​ច្រើនជាងគេ ៤ រដូវកាលជាប់គ្នា។
  


យ៉ាងណាអ្នកចាំទីវ័យ ៣២ឆ្នាំ មានភាពរអាក់រអួលមួយចំនួននៅក្នុងការប្រកួត​រដូវ​កាល​មុន ហើយរូបគេ ទទួលបានការរិះគន់ ព្រមទាំងពិបាកក្នុងការសម្របខ្លួន​ទៅនឹងទម្រង់លេង​នៅ​ក្រោមការដឹកនាំរបស់អ្នកចាត់ការ លោក ​Erik ten Hag។
 
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម De Gea បានអរគុណ​ដល់អ្នកគាំទ្រ Man United សម្រាប់ការគាំទ្រ ប៉ុន្តែរូបគេបាននិយាយថា​ ​ជាពេលវេលាដ៏ត្រឹមត្រូវ​ក្នុងការ​ទទួល​ការប្រកួតប្រជែងថ្មី។
 
«ពេលនេះជាពេលវេលាដ៏ត្រឹមត្រូ វក្នុងការទទួលយកការប្រកួតប្រជែងថ្មី និងជំរុញ​ខ្លួន​ឯង​ឱ្យទៅកាន់កម្រិតការប្រកួតដ៏ខ្លាំងឡើងវិញ។ Manchester នឹងតែងតែស្ថិតនៅក្នុងបេះ​ដូង​របស់ខ្ញុំ Manchester បានកែទម្រង់ខ្ញុំ ហើយនឹងមិនចាកចេញពីខ្ញុំឡើយ។»។ De Gea បាន​និយាយបែបនេះលើការបង្ហោះរបស់ខ្លួនលើបណ្តាញសង្គម។
 
De Gea ផុតកិច្ចសន្យាជាមួយក្រុមកាលពីខែមិថុនា ដោយមានសារព័ត៌មានជាច្រើន​បាន​រាយការណ៍ថា កីឡាករបានយល់ព្រមលើការបន្តកិច្ចសន្យា ប៉ុន្តែក្លិបបានដកសំណើ​នោះ​វិញ ហើយត្រលប់មកវិញជាមួយនឹងការកាត់បន្ថយលក្ខខណ្ឌ។
 
នាពេលបច្ចុប្បន្ន ក្រុមបិសាចក្រហម នឹងអាចនាំយកកីឡាករចាំទីរបស់ក្រុម Andre Onana ដែលជាអតីតអ្នកចាំទី ស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag នៅក្រុម Ajax Amsterdam។ De Gea បានបង្ហាញខ្លួនលេងចំនួន ៥៤៥ប្រកួត ឱ្យក្រុម ដោយបានរក្សាមិន​ឱ្យ​គេស៊ុតចូលទីចំនួន ១៩០លើក បន្ទាប់ពីផ្ទេរមកពីក្រុមដោយលោក Alex Ferguson តាំង​ពីឆ្នាំ ២០១១។ 
 
ការចាកចេញរបស់ក្រុម Man United ពីសំណាក់ De Gea នោះ ​នឹងគ្មានកីឡាករណាម្នាក់​ឡើយ​ នៅក្នុងទឹកដី Old Trafford ដែលឈ្នះពានរង្វាន់ Premier League លើកចុងក្រោយ​បំផុត​ នៅក្នុងរដូវកាលចុងក្រោយ របស់លោក Sir Alex Ferguson ក្នុងរដូវកាល ២០១២-១៣។ De Gea ក៏បានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ ២០១៦, EFP Cup ចំនួន ២លើក និងពានរង្វាន់ Europa League ឆ្នាំ ២០១៩៕
 
 

Tag:
 David de Gea
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com