កីឡាអន្តរជាតិ
អន្តរជាតិ
Caballero អតីតអ្នកចាំទី Man City ត្រូវតែងតាំងជាជំនួយការអ្នកចាត់ការ Leicester City
10, Jul 2023 , 7:39 pm        
រូបភាព
ក្លិប Leicester City បានតែងតាំង លោក Willy Caballero អតីតអ្នកចាំទីក្រុម Manchester City និង Chelsea ជាជំនួយការរបស់លោក Enzo Maresca ដែលជាអ្នកចាត់ក្រុម។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Championship បានប្រកាសថ្ងៃទី៩ ខែកក្កដា។



អតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីនវ័យ ៤១ឆ្នាំ បានលេងនៅក្រុម Manchester City រយៈពេល ៣ រដូវកាល ដោយចាប់ពីឆ្នាំ ២០១៤ មុនផ្លាស់ទៅកាន់ Chelsea នឹងចំណាយពេល ៤រដូវកាលនៅទឹកដី Stamford Bridge។
 
Caballero នឹងចាប់ផ្តើមរដូវកាលថ្មី ដោយបង្វឹកក្រុមកីឡាករក្នុងក្រុម Leicester City បន្ទាប់ពីលោកបានចំណាយពេល ១៨ខែ នៅក្រុម Southampton។
«អរគុណដល់ Caballero សម្រាប់ផ្តល់នូវការងារដ៏អស្ចារ្យមួយមកដល់ក្លិបអំឡុងពេលវេលាដែលលោកបានស្នាក់នៅ។ អតីតអ្នកចាំទីបានទៅចូលរួមជាមួយនឹងក្រុម LCFC (Leicester) ក្នុងនាមជាជំនួយការអ្នកចាត់ការ បន្ទាប់ពីរូបលោកបានផុតកិច្ចសន្យាជាមួយនឹង Southampton ក្នុងនាមជាអ្នកចាំទី។»។ ក្លិប Southampton បានបង្ហោះនៅលើបណ្តាញសង្គម Twitter បែបនេះ។
 
អតីតអ្នកចាំទីដែលឈ្នះពានរង្វាន់ EFL Cup, FA Cup, Champions League និង Europa League រូបនេះនឹងក្លាយជាក្រុមគ្រូបង្វឹកទី៥ ហើយដែលទៅចូលរួមការងារជាមួយនឹងអ្នកចាត់ការក្រុមថ្មីលោក Maresca បន្ទាប់ពីចំណាយពេលវេលាលេងក្នុងនាមជាកីឡាកររយៈពេលជាង ២ទសវត្សរ៍។
 
Maresca បានលាលែងពីតួរនាទីជំនួយការរបស់លោក ​Pep Guardiola ដែលទើបនឹងឈ្នះពានរង្វាន់ ៣ ជាមួយនឹង​ Man City ដោយលោកយល់ព្រមទទួលកិច្ចសន្យា ៣ឆ្នាំ ដើម្បីដឹកនាំ Leicester City។ ការប្រកួតដំបូងរបស់ក្រុមនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៦ ខែសីហា​ ក្នុងក្របខណ្ឌ Championship ដោយត្រូវប៉ះក្រុម ​Coventry City៕
 

Tag:
 Willy Caballero
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com